ជាតិ
វីដេអូ
លោក ប៊ុន គីម ចង់​ឱ្យ​រដ្ឋាភិបាលទទួលស្គាល់ និង​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ដល់​អ្នកស្រឡាញ់ភេទដូចគ្នា
25, Dec 2023 , 2:49 pm        
រូបភាព
រូបភាពពីសហគមន៍ឥន្ទធនូ
រូបភាពពីសហគមន៍ឥន្ទធនូ
ភ្នំពេញ៖ លោក ប៊ុន គីម ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នាមកពី​ខេត្ត​កំពត។ មាន​វ័យ ៤៣ឆ្នាំ លោក ប៊ុន គីម បាន​ចាប់​ដៃ​ជាមួយ​អ្នកស្រី យ៉េន សុភក្រ្ត បង្កើត​ជាគ្រួសារអស់​រយៈពេល ២០ឆ្នាំ​មកហើយ។ លោក ប៊ុន គីម បាន​ស្នើឱ្យរដ្ឋាភិបាលទទួលស្គាល់ និងចុះសំបុត្រអាពាហ៍ពិពាហ៍ដល់អ្នកស្រឡាញ់ភេទដូចគ្នា។

ការកសាង​គ្រួសារ​ឱ្យ​មាន​សុភមង្គលគឺជា​រឿងមួយ ប៉ុន្តែបង្ហាញឱ្យ​សង្គម និង​គ្រួសារ​ទទួលស្គាល់​លើ​ការ​ស្រឡាញ់​ភេទដូចគ្នា មិនមែនជា​រឿង​សាមញ្ញឡើយ។ ទម្រាំ​សាង​គ្រួសារឱ្យ​មាន​ភាព​កក់ក្ដៅ​ដូច​បច្ចុប្បន្ននេះ ​លោក ប៊ុន គីម និង​អ្នកស្រី យ៉េន សុភក្រ្ត បាន​ជម្នះ​ឧបសគ្គ​ជាច្រើន។​​​​ គូស្នេហ៍​ស្រី​ ស្រលាញ់​ស្រីមួយ​គូនេះ បាន​ស្មុំ​កូនចំនួន ២នាក់ ​មក​ចិញ្ចឹម​តាំងពី​នៅជា​ទារកផងដែរ។
 
សូម​អញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖


Tag:
 អ្នកស្រឡាញ់​ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com