ជាតិ
ក្រោយឡើងជាអភិបាលខណ្ឌមានជ័យផ្លូវការ លោក សេង គន្ធ សន្យាបម្រើពលរដ្ឋទាំងយប់ទាំងថ្ងៃ
26, Dec 2023 , 8:52 am        
រូបភាព
លោក សេង គន្ធ ឡើង​ថ្លែងនាពេលចូលកាន់តំណែងផ្លូវ​ការ​កាលពីថ្ងៃទី​២៥ ខែធ្នូ
លោក សេង គន្ធ ឡើង​ថ្លែងនាពេលចូលកាន់តំណែងផ្លូវ​ការ​កាលពីថ្ងៃទី​២៥ ខែធ្នូ
លោក សេង គន្ធ បានចូលកាន់មុខតំណែងជាអភិបាលខណ្ឌមានជ័យផ្លូវការ ក្នុងពិធីដែលរៀបចំកាលពីថ្ងៃទី២៥ ខែធ្នូ ក្រោមអធិបតីភាព អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។



«សូមប្តេជ្ញាបម្រើប្រជាពលរដ្ឋ ទាំងថ្ងៃយប់ ដោយក្តីស្មោះស្ម័គ្រ»។ នេះជាការសន្យារបស់លោក សេង គន្ធ ចំពោះពលរដ្ឋ ក៏ដូចជាការសាងទំនុកចិត្តដល់ថ្នាក់ដឹកនាំ ដែលបានផ្តល់ឱកាស និងតែងតាំងរូបលោក។

លោក សេង គន្ធ ឡើងពីអភិបាលរងខណ្ឌ ទៅជាអភិបាលខណ្ឌមានជ័យ តាមរយៈអនុក្រឹត្យមួយចុះថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីជំនួសលោក ហែម ដារិទ្ធិ ដែលបានឡើងទៅជាអភិបាលរងខេត្តព្រះសីហនុ។

លោក សេង គន្ធ ក៏ធ្លាប់ធ្វើជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ផងដែរ។ ខណ្ឌមានជ័យ មាន៧សង្កាត់គឺ សង្កាត់ចាក់អង្រែលើ, ចាក់អង្រែក្រោម, ស្ទឹងមានជ័យទី១, ស្ទឹងមានជ័យទី២, ស្ទឹងមានជ័យទី៣, បឹងទំពុនទី១, បឹងទំពុនទី២ និងបឹងទំពុនទី៣៕



© រក្សាសិទ្ធិដោយ thmeythmey.com