ជាតិ
កំណាយគ្រឹះខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម មុននឹងជួសជុលឡើងវិញ
27, Dec 2023 , 7:59 am        
រូបភាព
កំណាយស្រាវជ្រាវខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្មមុនពេលជួសជុល។ រូបភាពពីអាជ្ញាធរជាតិអប្សរា
កំណាយស្រាវជ្រាវខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្មមុនពេលជួសជុល។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ ស្ថាប័នជំនាញកំពុងធ្វើកំណាយស្រាវជ្រាវនៅគ្រឹះខាងត្បូងប្រាសាទតាព្រហ្ម មុននឹងឈានដល់ដំណាក់កាលជួសជុល និងលើកតម្លៃឡើងវិញ។

ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បាននិងកំពុងធ្វើកំណាយស្រាវជ្រាវ លើគ្រឹះខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធលម្អិត មុននឹងដល់ដំណាក់កាលជួសជុល។ ការងារនេះចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំបន្ទាប់។
 
បុរាណវិទូអាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន បានឱ្យដឹងថា ការងារកំណាយស្រាវជ្រាវនេះ មានគោលបំណងចំនួន៣ ទី១ គឺស្វែងរកថ្មសំណង់ដែលបាត់បង់ ទី២ មើលស្ថានភាពលម្អិតនៃគ្រឹះខ្លោងទ្វារ និងទី៣ ស្វែងយល់ពីការរៀបចំគ្រឹះ​តាមបច្ចេកទេសបុរាណ។ 
 
ទាក់ទងនឹងការងារកំណាយនេះដែរ ថ្មីៗនេះក្រុមការងារបានប្រទះឃើញ​បំណែកដុំថ្មភក់ចំនួន៨ដុំ លើរណ្ដៅទី១ក្នុងជម្រៅ៨០សង់ទីម៉ែត្រ។ អ្នកស្រី នេត ស៊ីមន បានបញ្ជាក់ថា បំណែកថ្មទាំងនោះជាថ្មកំពូលហោជាង និងផ្នែកខ្លះនៃថ្មខ្លោងទ្វារ៕
 
 
 
 

Tag:
 កំណាយ
  ខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម
© រក្សាសិទ្ធិដោយ thmeythmey.com