សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រទេសទាំង១០ មាននារីស្រស់ស្អាតបំផុតលើលោក
01, Jan 2024 , 9:29 pm        
រូបភាព
រាជនីកំពូលសម្រស់នៅប្រទេសណាក៏មានដែរ គ្រាន់តែប្រទេសខ្លះសម្បូរស្រីស្អាត ប្រទេសខ្លះទៀតមានតិចតួចបំផុត ដែលធ្វើឲ្យបុរសៗពិបាកក្នុងការស្វែងរកដៃគូដែលមានសម្រស់តាមដែលខ្លួនឯងចង់បាន។ ខាងក្រោមនេះ ប្រទេសទាំង ១០ ដែលមាននារីស្រស់ស្អាតបំផុតនៅលើលោក ដោយផ្អែកលើលទ្ធផលស្ទង់មតិរបស់គេហទំព័រ Wonderlist ។

 
១០. តួកគី 
 
នារីតួកគីតែងត្រូវលើកសរសើរថាជាស្រីស្អាត ថ្លៃថ្នូរ និងមានសម្រស់គួរឲ្យទាក់ទាញខ្លាំង។ ស្រីៗប្រទេសនេះមានភាពល្បីល្បាញដោយសារភាពឆើតឆាយ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។ ប្រសិនបើអ្នកទស្សនាតន្ត្រី ឬល្ខោនអូប៉េរ៉ា យើងអាចមើលឃើញយ៉ាងច្បាស់នូវសម្រស់ពីធម្មជាតិ។ 
 
៩. អង់គ្លេស 
 
នារី​អង់គ្លេស​មាន​មន្ត​ស្នេហ៍​គួរ​ឱ្យ​ទាក់​ទាញ។ ស្រ្តីប្រទេសនេះ ជា​មនុស្ស​ដែល​មាន​ការអប់រំខ្ពស់ និង​ពូកែ​។ ស្រីៗជនជាតិអង់គ្លេសភាគច្រើនមានសម្រស់ស្អាតពីធម្មជាតិ។ 
 
៨. ហ្វីលីពីន
 
ហ្វីលីពីនត្រូវបានស្គាល់ថាជាផ្ទះសម្រាប់បណ្ដុះម្ចាស់ក្សត្រីនៃសម្រស់។ បច្ចុប្បន្នប្រទេសនេះ​ ជាម្ចាស់គ្រងតំណែងជារាជនីសម្រស់ដ៏ធំបំផុតនៅលើពិភពលោក។ ដូច​ប្រទេស​ដទៃ​ដែរ ស្ត្រី​ហ្វីលីពីន​ចូល​ចិត្តលេង​សម្រស់​បែប​ធម្មជាតិ ប៉ុន្តែ​មិន​សូវ​មាន​ភាព​ទាក់ទាញខ្លាំង និង​ក្តៅ​សាច់​ប៉ុន្មាន​ទេ។
 
៧. អាម៉េរិក 
 
ដូចអង់គ្លេសដែរ ស្ត្រីជនជាតិអាម៉េរិកមានចម្រុះពណ៌ស្បែក និងជាតិសាសន៍។ ដូច្នេះហើយ ពួកគេមានលក្ខណៈពិសេស និងស្រស់ស្អាតខ្លាំងណាស់។ ស្រីៗជនជាតិអាម៉េរិកមានរបៀបរស់នៅ និងចូលចិត្តបែបសេរី ហើយដឹងពីរបៀបថែរក្សាខ្លួនឯង។ ដូច្នេះហើយ ពួកគេបញ្ចេញភាពស្រស់ស្អាតប្រកបដោយទំនុកចិត្តនៅពេលចង់ទាក់ទាញបុរសៗ។
 
៦. ហូឡង់

ជាមួយនឹងកម្ពស់ជាមធ្យម ១,៧ម៉ែត្រ និងសក់ពណ៌មាស នារីហូឡង់សមនឹងទទួលបានចំណាត់ថ្នាក់ទី៦ ក្នុងបញ្ជីប្រទេសដែលមានស្ត្រីស្រស់ស្អាតបំផុតនៅលើពិភពលោក។ ពួកគេ​ត្រូវ​បាន​​ចាត់​ទុក​ថា​ជា ​មនុស្ស​បើក​ចិត្ត​ទូលាយ​និង​សេរី។ លើសពីនេះ ស្រីៗហូឡង់ដឹងពីរបៀបថែរក្សាខ្លួនឯង ជួយឱ្យពួកគេកាន់តែមានភាពទាក់ទាញថែមទៀត។
 
៥. អ៊ីតាលី 
 
ជាមួយនឹងស្បែកពណ៌អូលីវ និងសក់ពណ៌ត្នោត នារីអ៊ីតាលីមានភាពទាក់ទាញដោយសារ​សម្រស់​ដ៏​មុតស្រួច ការលេងស្ទីល​ និង​ម៉ូដសម្លៀកបំពាក់​ប្លែកៗ ជាពិសេសការ​តុបតែង​ខ្លួន។ លើសពីនេះ ​អ៊ីតាលី​ជា​កន្លែង​ដែលមាន​ស្ត្រី​ជាច្រើន​​គួរឱ្យ​កោតសរសើរ ជាមួយ​មហិច្ឆតារបស់ពួកគេ។ បច្ចុប្បន្ន អ្នកកាន់តំណែងនាយករដ្ឋមន្ត្រីរបស់អ៊ីតាលីជាស្រ្តី។ 
 
៤. វ៉េណេស៊ុយអេឡា 
 
ប្រទេស​មួយ​ទៀត​ដែល​​ស្គាល់​ថាជាផ្ទះ សម្រាប់​បណ្ដុះរាជនី​សម្រស់​នោះគឺ ​វ៉េណេស៊ុយអេឡា។ សម្រស់នារីវ៉េណេស៊ុយអេឡាមានស្បែកគួរឲ្យទាក់ទាញ សក់រួញ កម្ពស់លេចធ្លោ ជាពិសេសដើមទ្រូងដ៏ទាក់ទាញ។
 
៣. រុស្ស៊ី  

នារីរុស្សីមានសម្រស់បែបលោកខាងលិច និងបូព៌ា លាយឡំជាមួយផ្ទៃមុខដ៏ស្រស់ស្អាត ។ លក្ខណៈពិសេសលេចធ្លោរបស់នារីរុស្ស៊ីគឺមានភ្នែកពណ៌ខៀវ សក់ពណ៌ទង់ដែង បបូរមាត់ក្រាស់ កម្ពស់ខ្ពស់ និងរូបរាងដ៏គួរឲ្យទាក់ទាញ។ 
 
២. អ៊ុយក្រែន 
 
នារីអ៊ុយក្រែន និងរុស្ស៊ីមានភាពស្រដៀងគ្នាជាច្រើន។ យ៉ាងណាមិញ នៅក្នុងការស្ទង់មតិ Wonderlist ភាគច្រើន ស្រីៗអ៊ុយក្រែនមានភាពល្អប្រសើរជាង។ នារីប្រទេសនេះ មានភាពស្រស់ស្អាតបែបលក្ខណៈធម្មជាតិ សឹងតែគ្មានចំណុចអាក្រក់។​ ស្រ្តីជនជាតិនេះ​ មាន​ចរិតថ្លៃថ្នូរ​ សម្តីផ្អែមល្ហែម សុភាព និង​មាន​មន្ត​ស្នេហ៍។
 
១. ប្រេស៊ីល 
 
កំពូលប្រទេសដែលមាននារីស្អាតជាងគេនៅលើលោក ស្ថិតនៅប្រទេសអាម៉េរិកខាងត្បូងគឺប្រេស៊ីល។ នារីប្រេស៊ីល​មាន​ស្បែក​ស្អាត សក់​ពណ៌ទង់ដែង និង​រាងកាយ​មាន​សុខភាព​ល្អ​។ ប្រេស៊ីលក៏ជាម្ចាស់កំពូលតារាម៉ូដែលដូចជា Gisele Bündchen, Alessandra Ambrosio, Adriana Lima ។ លើសពីនេះ សម្រាប់ការប្រលងសម្រស់ពិភពលោក ប្រេស៊ីលតែងតែទទួលបានចំណាត់ថ្នាក់ខ្ពស់៕ 

Tag:
 ស្រីស្អាត
  សម្រស់
© រក្សាសិទ្ធិដោយ thmeythmey.com