ជាតិ
រោងទងទី១ ខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័នត្រូវបានបិទបណ្ដោះអាសន្ន ដើម្បីជួសជុល ប្រាសាទបាយ័ន ថតពីលើអាកាស។ រូបភាព សែម វណ្ណា៕
× អាជ្ញាធរជាតិអប្សរា បានបិទផ្លូវទស្សនាត្រង់ច្រកចេញចូលរោងទងទី១ នៃប្រាសាទបាយ័ន ផ្នែកខាងត្បូងឆៀងខាងលិច ដើម្បីជួសជុលនូវផ្នែកខ្លះ នៃប្រាសាទនេះ។ ចំពោះបរិច្ឆេទថ្ងៃបើកឱ្យប្រើប្រាស់វិញ អាជ្ញាធរជាតិអប្សរា នឹងជូនដំណឹងបន្ទាប់ពីក្រុមបច្ចេកទេសជួសជុលរួចរាល់។ នេះបើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា។
តាមប្រភពខាងលើ ក្នុងអំឡុងពេលនៃការជួសជុលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន អាចចេញចូលទស្សនាប្រាសាទបាយ័ន តាមទិសដៅទស្សនាថ្មី ស្ថិតនៅទិសខាងលិចជាប់នឹងទីតាំងកំពុងជួសជុល។ អាជ្ញាធរជាតិអប្សរាបន្តទៀតថា នៅការដ្ឋានជួសជុលប្រាសាទបាយ័ននេះ ក្រុមអ្នកបច្ចេកទេស នឹងជួសជុលកម្រាលស្រុត និងរៀបចំប្រព័ន្ធបង្ហូរទឹកG5៕
ផែនទីទីតាំងកំពុងជួសជុល និងផ្លូវចូលទស្សនាថ្មីបណ្ដោះអាសន្ន។ រូបភាពអាជ្ញាធរជាតិអប្សរា៕
Tag:
ThmeyThmey
បិទបណ្ដោះអាសន្ន
ប្រាសាទបាយ័ន
រមណីយដ្ឋានអង្គរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com