កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ​៨៨ឆ្នាំ លោក​តា Yang ជាម្ចាស់កំណត់ត្រាអ្នក​បង្កើតមាតិកាវីដេអូហ្គេម ចាស់ជាងគេលើលោក
14, Feb 2024 , 9:29 pm        
រូបភាព
លោក Yang Binglin ដែលត្រូវបានគេស្គាល់ថាជា «GamerGrandpa» ទទួលបានពានរង្វាន់ពី Guinness World Records ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងអាយុ ៨៨ឆ្នាំដោយក្លាយជាបុរសម្ចាស់កំណត់ត្រាអ្នកលេង និងបង្កើតមាតិកាវីដេអូហ្គេមវ័យចំណាស់បំផុតលើពិភពលោកនាថ្ងៃទី១៣ ខែកុម្ភៈ។



បុរសវ័យចំណាស់ជនជាតិចិន ប្រឡូកលើដំណើរផ្សងព្រេងលេងហ្គេមអនឡាញរហូតអាចក្លាយជាអ្នកបង្កើតមាតិកា ដែលលោកតាបានដាក់រហស្សនាមផ្ទាល់ខ្លួនថាអ្នកបង្កើតមាតិកា Bilibili (Bilibili content creator)។
 
លោក Yang មានដើមកំណើតក្នុងទីក្រុង Fuzhou ខេត្ត ហ្វូជីន របស់ប្រទេសចិនលោកបានចំណាយពេលប៉ុន្មានឆ្នាំដំបូងក្រោយបញ្ចប់ការសិក្សានៅវ័យចំទង់ស្រាវជ្រាវផ្នែកវិទ្យសាស្ត្រ និងវិស្វកម្មទាក់ទងទៅនឹងការខួងយកប្រេងនិងឧស្ម័ននៅភាគខាងត្បូងកក្នុងខេត្តស៊ីឈួន។
  
តាំងពីចូលនិវត្តន៍នៅក្នុងឆ្នាំ ១៩៩៦ លោកតា Yang បានរកឃើញការចាប់អារម្មណ៍ក្នុងការលេងកីឡាវាយកូនបាល់លើតុនិងវីដេអូ​ហ្គេម។ លោកតា ចាប់ផ្តើមលេងហ្គេមកម្សាន្តតូចៗ ជាច្រើនមុនរកឃើញចំណូលចិត្តលេងហ្គេមបែបផ្សងព្រេងល្បីៗដូចជា៖ Tomb Raider, ResidentEvil, Sniper និង Various Puzzle។


 
ផ្តើមពីការលេងវីដេអូហ្គេមចំនួនតិចតួចលោកតាបានប្រមូលផ្តុំហ្គេមបានលេងកន្លងមក មានជាង ៥០០ប្រភេទ ជាពិសេសហ្គេមថ្មីៗកំពុងវិវឌ្ឍន៍នៅលើឧបករណ៍ហ្គេមដូចជា Xbox និង PlayStation ចុងក្រោយបំផុតរួមទាំង PlayStation 5 ជាដើម។ ឧបករណ៍ទាំងនោះសុទ្ធសឹងតែជាអំណោយពីសំណាក់ក្រុមហ៊ុន ​Sony និងអ្នកគាំទ្រវ័យក្មេងរបស់លោក។
 

ទោះលោក Yang មានចំណូលចិត្តលេងហ្គេម ប៉ុន្តែប្រពន្ធនិងកូនចំនួន ២នាក់ របស់លោកគ្មានចំណូលចិត្តដូចឪពុកក្នុងការលេងហ្គេមនោះឡើយ។
 
បើតាមសម្តីរបស់ចៅប្រុសឈ្មោះ Yang Yihuan ៖«ទោះបីជាគាត់មិនបានធ្វើដំណើរច្រើនក៏ដោយ ហ្គេមបានបម្រើដល់អារម្មណ៍និងពេលវេលារបស់គាត់ ក្នុងការស្វែងយលពីវប្បធម៍ ប្រវត្តិសាស្ត្រ និងទេសភាពប្លែកៗជុំវិញពិភពលោក។ ទោះជាខ្វះបទពិសោធន៍ក្នុងបរិយាកាសនៃការបើកបររងយន្តនៅពិភពលោកពិត ក៏ជីតាទទួលបានសេចក្តីរីករាយពីបទពិសោធន៍បើកបរបែបនិម្មិតនៅក្នុងហ្គេម ដោយបង្ហាញពីសមត្ថភាពលេងហ្គេមរបស់គាត់។»។
 


ប៉ុន្តែរឿងសំខាន់បំផុត បុរសវ័យ ៨៨ឆ្នាំបានបែងចែកពេលវេលាយ៉ាងច្បាស់លាស់សម្រាប់ជីវិតប្រចាំថ្ងៃដោយមិនប្រើសម្រាប់តែការលេងហ្គេមមួយមុខព្រោះកត្តាសុខភាពសំខាន់ខ្លាំងទាមទារឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។
 
លោក Yang បានបែងចែករួមមាន៖ ម៉ោង ៦ព្រឹក ភ្ញាក់ពីគេង និងស្រស់ស្រូបអាហារពេលព្រឹក,ម៉ោង ៧:៣០នាទី ប្រកួតប្រជែងកីឡាវាយកូនឃ្លីលើតុ, ម៉ោង ៩:៣០ ទៅផ្សារទិញម្ហូបអាហារ, ម៉ោង ១២ថ្ងៃត្រង់សម្រាក់ក្រោយហូបអាហាររួច, ម៉ោង ៣រសៀលចាប់ផ្តើមការលេងហ្គេម, ម៉ោង ៩:៣០យប់ ចូលសម្រាកពេលយប់។
 
ចំពោះទម្លាប់កាលវិភាគទាំងនេះ លោក Yang Binglin បញ្ជាក់ថាលោកបានធ្វើរឿងដដែលបែបនេះជារាងរាល់ថ្ងៃ ក្រៅពីថ្ងៃដែលមានដំណើរកម្សាន្តតែប៉ុណ្ណោះ។ 
 


ទទួលបានពានរង្វាន់ពីសំណាក់សៀវភៅកំណត់ត្រាពិភពលោក Guinness World Records ម្ចាស់គណនីមាតិកា​រ Bilibili មានបំណងចង់បង្ហាញទៅកាន់សង្គមថាមនុស្សវ័យចំណាស់ក៏អាចរួមចំណែកនិងស្វែងយល់ពីពិភពនៃហ្គេម ព្រមទាំងពីភាពមិនច្បាស់លាស់ដែលទាក់ទងនឹងអាយុនិងការលេងហ្គេមផងដែរ។
 
«ខ្ញុំចង់បន្តចូលរួមចំណែកបន្ថែមទៀតក្នុងតួនាទីជាអ្នកសរសេរប្លុកពីហ្គេមណែនាំដល់យុវជន។
 
ខ្លឹមសារនៃហ្គេមត្រូវបានបង្កើតឡើងដោយបុគ្គលិករាប់ពាន់នាក់នៅក្នុងក្រុមហ៊ុនហ្គេមមានប្រាជ្ញានិងទស្សនៈនៃជីវិតជាច្រើន ខ្ញុំសង្ឃឹមថាកុមារទូទាំងពិភពលោកពិតជាអាចរីករាយ
និងទទួលបានបទពិសោធន៍ល្អនៅក្នុងហ្គេម។ […]»។ លោក Binglinបាននិយាយបែបនេះក្រោយទទួលបានលិខិតកិត្តិយសពី Guinness World
Records៕
 


Tag:
 Yang Binglin
  Guinness World Records
© រក្សាសិទ្ធិដោយ thmeythmey.com