ជាតិ
ទិវាក្ដីស្រឡាញ់! លោក ឌិត ទីណា លើកទឹកចិត្តឱ្យកសិករចេះកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម
× នាពិព័រណ៍ផលិតផលកសិកម្ម និងបន្លែសុវត្ថិភាព នៅមុខក្រសួងកសិកម្ម លោក ឌិត ទីណា បានមានប្រសាសន៍ថា៖«ខ្ញុំសប្បាយចិត្តនឹងឱ្យកសិករចេះកែច្នៃ ដើម្បីបានតម្លៃបន្ថែម និងកាន់តែមានបានល្អទៅមុខទៀត»។ រដ្ឋ មន្ត្រី ក្រសួង កសិកម្ម រូបនេះ ក៏បានលើកពីគោលនយោបាយ មានហូប មានបាន មានប្រើផងដែរ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
នេះជាឆ្នាំទី២ហើយ ដែលក្រសួងរៀបចំកម្មវិធីនេះឡើង ដោយមានស្តង់ចូលរួមចំនួន ២១ស្តង់។ ចំនួននេះកើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។
បេីតាម ក្រសួង កសិកម្ម ការដាក់តាំងលក់នេះ ដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់។
ជាមួយ គ្នានេះ ការផ្តល់ជូនបាច់បន្លែ ឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ តែវាក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com