ជាតិ
ក្រសួងឧស្សាហកម្ម រៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៤
17, Feb 2024 , 11:30 am        
រូបភាព
​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៤-២៦ ខែមីនា ​នៅ​មជ្ឈ​មណ្ឌល​​សន្និបាត និងពិព័រណ៍កោះពេជ្រ។ ទិវានេះ នឹងប្រារព្ធឡើងក្រោម អធិបតី​ភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះ​បើតាមសេចក្តីជូនដំណឹងរបស់ ក្រសួង​ឧស្សាហកម្ម ចុះថ្ងៃទី៩ កុម្ភៈ​។

 
​​ក្រសួងឧស្សាហកម្ម ឱ្យដឹងទៀតថា ​ទិវាជាតិវិទ្យាសាស្ត្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោម ប្រធាន​​បទ​«សហគ្រាសធុន តូច និងមធ្យម ឆ្ពោះ​ទៅវិទ្យា​​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុង​គោល​ដៅបំផុសចលនាឱ្យ​សហគ្រាស​ធុនតូច និង​មធ្យមកម្ពុជា ចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតកម្ម និង ផលិតភាពរបស់ខ្លួន និងពន្លឿន ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងយុគសម័យឧស្សាហកម្ម ជំនាន់ទី៤។
កម្មវិធីសំខាន់ៗ ដែលនឹងត្រូវរៀបចំឡើងក្នុងទិវាជាតិនេះ រួមមាន ពិព័រណ៍បច្ចេកវិទ្យា និង គ្រឿងឧបករណ៍កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និងកម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់ វិស័យ សាធារណៈ៕
 





 




© រក្សាសិទ្ធិដោយ thmeythmey.com