ដោយ៖ ឈន សុផាត
ដងព្រែកកំពត ដែលស្ថិតនៅកណ្ដាលក្រុងកំពត បានក្លាយជាកន្លែងទស្សនាថ្ងៃលិចដ៏ល្អ និងពេញនិយមបំផុត។ ទឹកព្រែក អមដោយទេសភាពភ្នំ មានទូកនេសាទឆ្លងកាត់បន្ដាក់គ្នា ស្របពេលព្រះអាទិត្យអស្ដង្គត បញ្ចេញពន្លឺពណ៌មាស បង្កើតបានជាទស្សនីយភាពល្អប្លែកគួរជាទីគយគន់។