ជាតិ
លោក រ៉ុង ឈុន មើលឃើញថា ការបោះឆ្នោតព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន
× ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានសង្កេតឃើញថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២៥ កុម្ភៈនេះ ប្រព្រឹត្តទៅដោយរលូន និងមានដំណើរការល្អ។ លោក រ៉ុង ឈុន ដែលបានចុះសង្កេតការណ៍នៅមណ្ឌលភូមិភាគ៣ នាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាល បានកត់សម្គាល់ឃើញថា ការរៀបចំមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងល្អប្រសើរ។ បើតាមលោក រ៉ុង ឈុន ការបោះឆ្នោតព្រឹទ្ធសភាបែបអសកលនេះ មានសារៈសំខាន់ណាស់ សម្រាប់ស្ថាប័នកំពូលរបស់ជាតិ។
អង្គបោះឆ្នោត មានតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គ្នាតំណែង ដែលមានអ្នកបោះឆ្នោតសរុប ១១,៧៤៧ នាក់។ការបោះឆ្នោតព្រឹទ្ធសភានេះ មានគណបក្ស៤ ចូលរួមប្រកួតប្រជែងគ្នា ក្នុងនោះគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ។
Tag:
នយោបាយ
បោះឆ្នោត
រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com