ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ព្រមានបណ្ដេញមន្ត្រីនគរបាលចេញពីក្របខណ្ឌ បើប្រើអាវុធខុសច្បាប់ សម្ដេច ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានបណ្ថេញមន្ត្រីនគរបាលចេញពីក្របខណ្ឌ បើរកឃើញថា ពួកគេប្រើប្រាស់អាវុធខុសច្បាប់ ឬឱ្យអ្នកផ្សេងខ្ចី។
នាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ កាលពីថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្ត្រីថ្នាក់ក្រោម ជាពិសេសនគរបាល គោរពវិន័យឱ្យបានខ្ជាប់ខ្ជាន។ លោក ស សុខា បានសង្កត់លើការប្រើប្រាស់អាវុធ យ៉ាងដូច្នេះ៖ «បើប្រើប្រាស់អាវុធនៅទីណាខុសច្បាប់ ឬគ្មានការអនុញ្ញាត គ្មានសំបុត្របេសកកម្មឱ្យទៅធ្វើអ្វីទេ ! ខ្លះឱ្យខ្ចីលិខិត ឬកាំភ្លើងហ្នឹងទៅឱ្យអ្នកដទៃ ខ្ញុំគិតថា មិនចាំបាច់ទុកក្នុងអង្គភាពទេ បណ្ដេញចេញទៅ…» ។
ករណីមន្ត្រីនគរបាលឱ្យអាវុធទៅអ្នកផ្សេងខ្ចី នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬអាចយកទៅសម្លាប់បុគ្គលដទៃបាន។ នេះជាការព្រួយបារម្ភរបស់ លោក ស សុខា ដោយអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធតាមដានករណីនេះ ឱ្យបានខ្ពស់។
ក្រៅពីដាស់តឿនបែបនេះ លោកក៏ដាស់តឿនរឿងប្រើប្រាស់ ស្លាកលេខយានយន្តនគរបាលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com