ជាតិ
បទសម្ភាសន៍
វីដេអូ
ហេតុអ្វីផ្សារសាមគ្គីទីរួមខេត្តកំពត ទាក់ទាញទេសចរ?
02, Mar 2024 , 8:20 pm        
រូបភាព
កំពត៖ ផ្សារសាមគ្គីកំពត ជាផ្សារលក់ទំនិញដ៏ធំជាងគេក្នុងក្រុងកំពត។ ផ្សារនេះ បានក្លាយជាទីតាំងទាក់ទាញទេសចរមួយ ក្នុងចំណោមទីតាំងទេសចរណ៍ជាច្រើនក្នុងក្រុងកំពត។ នោះក៏ព្រោះ ផ្សារនេះមានលក់ទំនិញចម្រុះសព្វមុខ និងម្ហូបអាហារបុរាណខ្មែរប្រចាំតំបន់ជាដើម។

 
លោក ប៉ែន សត្យា ប្រធានផ្សារសាមគ្គីកំពត បានបញ្ជាក់ថា ផ្សារសាមគ្គី បានវិវត្តន៍ខ្លួនបន្តិចម្ដងៗ រហូតមកដល់បច្ចុប្បន្នមានអាជីវករលក់ដូរប្រមាណ១ពាន់នាក់​ និងកន្លែងលក់ប្រមាណ២០០តូបឯណោះ។ មួយវិញទៀត ភាពរួសរាយរាក់ទាក់ និងភាពស្មោះត្រង់របស់អាជីវករបានក្លាយជាលក្ខណៈពិសេស និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងក្រុងកំពត។ 
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មានថ្មីៗ និងលោក ប៉ែន សត្យា ប្រធានផ្សារសាមគ្គីកំពត ខាងក្រោមដូចតទៅ៖
 

Tag:
 ផ្សារសាមគ្គីកំពត
© រក្សាសិទ្ធិដោយ thmeythmey.com