ជាតិ
រដ្ឋាកទឹកស្វយ័តក្រុងភ្នំពេញ ​ដំណើរការសាកល្បងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន២
02, Mar 2024 , 7:00 pm        
រូបភាព
រូបភាពពី៖ រដ្ឋាកទឹកស្វយ័តក្រុងភ្នំពេញ
រូបភាពពី៖ រដ្ឋាកទឹកស្វយ័តក្រុងភ្នំពេញ
ភ្នំពេញ៖ រដ្ឋាកទឹកស្វយ័តក្រុងភ្នំពេញ នឹង​ដំណើរការសាកល្បងរោងចក្រប្រព្រឹត្តកម្ម​ទឹក​ស្អាតបាក់ខែង​​​ជំហានទី២ និងបំពង់មេនាំទឹក នៅ​ម៉ោង១២យប់ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៤។

តាមរយៈសេចក្ដីជូនដំណឹងចុះថ្ងៃទី១មីនា រដ្ឋាកទឹកស្វយ័តក្រុងភ្នំពេញ  បញ្ជាក់ថារោងចក្រ​ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហាន​ទី២នេះ មានលទ្ធភាពផលិតបាន ២ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃដែលនឹងអាច​បង្កើនសម្ពាធផ្គត់ផ្គង់ទឹកទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យកាន់តែប្រសើរ។
 
យ៉ាងណាក៏ដោយក្នុងអំឡុងពេលនៃការដាក់ឱ្យដំណើរការសាកល្បងនេះ អាចនឹងបង្កឱ្យមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាតនៅតាមសាធារណៈ ឬមុខផ្ទះពលរដ្ឋ និងបង្កឱ្យមានបាតុភូទឹកឡើងល្អក់កករផងដែរ។ ក្នុងករណីនេះ សាធារណជនអាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩៧ ៧៧១ ១១៧៩/០៩៧ ៦៥១ ២២២២ ដើម្បីក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះទៅត្រួតពិនិត្យជួសជុល និងលាងសម្អាត បានទាន់ពេលវេលា។
 
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៣  កម្ពុជាមានលទ្ធភាពផលិតទឹកស្អាតជាមធ្យមបាន ៨៣​ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ៕

Tag:
 រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង
© រក្សាសិទ្ធិដោយ thmeythmey.com