ជាតិ
បទសម្ភាសន៍
វីដេអូ
ផ្សារសាមគ្គី ជាកន្លែងលក់គ្រឿងសមុទ្ទដ៏សម្បូរបែបប្រចាំក្រុងកំពត
× កំពត៖ ផ្សារសាមគ្គីទីរួមខេត្តកំពត ជាផ្សារដ៏ចំណាស់ និងធំជាងគេប្រចាំក្រុងកំពត។ រហូតមកដល់បច្ចុប្បន្នផ្សារនេះ បានក្លាយជាទីតាំងទេសចរណ៍មួយប្រចាំក្រុងកំពត ក៏ព្រោះមានលក់ម្ហូបអាហារ នំនែក បន្លែបង្ការ គ្រឿងសមុទ្ទគ្រប់ប្រភេទ និងផលិតផលប្រចាំតំបន់ដ៏សម្បូរបែប។
លោក ប៉ែន សត្យា ប្រធានផ្សារសាមគ្គី បានបញ្ជាក់ថា ភាពស្មោះត្រង់របស់អាជីវករ កន្លែងលក់មានអនាម័យ ពិសេសគ្រឿងសមុទ្ទដ៏សម្បូរបែបតម្លៃសមរម្យ បានធ្វើឱ្យផ្សារនេះមានភាពល្បីល្បាញ និងអាចទាក់ទាញភ្ញៀវទេសចរផងដែរ។ លោកបន្តថា គ្រឿងសមុទ្ទលក់នៅទីនេះយកមកពីផែសមុទ្ទកំពត និងកែប ហើយខ្លះក៏យកពីតំបន់សមុទ្ទនានាដូចជាខេត្តកោះកុង និងព្រះសីហនុជាដើម។
មិនត្រឹមតែនាំចូលនោះឡើយ គ្រឿងសមុទ្ទស្រស់ៗរបស់កំពត ក៏ត្រូវបាននាំចេញទៅលក់នៅខេត្តព្រះសីហនុ កោះកុង និងកែបផងដែរ។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មានថ្មីៗ និងលោក ប៉ែន សត្យា ប្រធានផ្សារសាមគ្គីទីរួមខេត្តកំពត ខាងក្រោមដូចតទៅ៖
Tag:
កំពត
ផ្សារសាមគ្គីទីរួមខេត្តកំពត
លោក ប៉ែន សត្យា
© រក្សាសិទ្ធិដោយ thmeythmey.com