ជាតិ
វីដេអូ
នៅភូមិ​បាក់ព្រា លោក ដេង សំអង នៅតែអាច​​បន្ត​ប្រកបរបរទូកដ ដើម្បីជីវភាព​ប្រចាំថ្ងៃ
30, Mar 2024 , 9:00 am        
រូបភាព
ដោយ៖ ញ៉ែម ចាន់ 

បាត់ដំបង៖ លោក ដេង  សំអង បានយកខ្សែចងពីត្រើយម្ខាងទៅម្ខាង បង្ហូតជំនួសច្រវា បណ្ដែតទូកដឹកអ្នកដំណើរឆ្លងស្ទឹងសង្កែ នៅក្នុងភូមិបាក់ព្រា ដែលមានប្រវែងប្រមាណ២០ ម៉ែត្រ។ ដើម្បីបានជិះទូកចម្លងហូតនេះ អ្នកដំណើរត្រូវបង់ប្រាក់៥០០រៀល បើមានម៉ូតូ ត្រូវបង់១០០០រៀល។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអួខាងក្រោម៖



លោក ដេង សំអង ជាអ្នកប្រកបរបរទូកចម្លងហូត នៅដងស្ទឹងសង្កែ ក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ អ្នកចម្លងទូកដវ័យ៤០ឆ្នាំរូបនេះ បានឱ្យដឹងថា របរនេះ បានជួយទប់ទល់ការចំណាយប្រចាំថ្ងៃ និងដោះស្រាយជីវភាព។ ក្នុងមួយថ្ងៃៗ អ្នករត់ទូកដរូបនេះ អាចរកចំណូលបាន ១-២ ម៉ឺនរៀលក្នុងមួយថ្ងៃ។ ឯពេលបុណ្យទាន អាចរកបាន ៤- ៥ម៉ឺនរៀលក្នុងមួយថ្ងៃ។
 
ប្រកបរបររត់ទូកដ ជាង៤០ឆ្នាំ លោក សំអង ចាត់ទុកការប្រកបររបរនេះ  ដូចបានធ្វើបុណ្យជាមួយមនុស្សចាស់ និងគ្រាន់ទិញម្ហូបប្រចាំថ្ងៃ ។ «ខ្ញុំមិនសូវបានយកលុយពីចាស់ៗទេ ។ យើងធ្វើបុណ្យជាមួយចាស់ៗទៅ យើងមិនបានធ្វើបុណ្យអ្វី បានធំដុំ ពេលគាត់ឆ្លងទៅខ្ញុំមិនយកលុយពីពួកគាត់ទេ»។ ក្រៅពីរបរចម្លងទូក លោក សំអង ក៏ប្រកបរបរដឹកទឹកកកមួយមុខទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះទំនិញផ្សេងៗ នៅតំបន់នេះ មានតម្លៃថ្លៃ៕  
 

Tag:
 បាត់ដំបង
 ទូកចម្លង
© រក្សាសិទ្ធិដោយ thmeythmey.com