ជាតិ
វីដេអូ
មកលេងបាត់ដំបង កុំភ្លេចមកជិះណូរី នៅភូមិអូរដំបង
30, Mar 2024 , 10:00 am        
រូបភាព
ដោយ៖ ថោង ប្រណី
 
បាត់ដំបង៖ វត្តមានណូរីបែបសហគមន៍នៅភូមិអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង​​ទាក់​ទាញចំណាប់អារម្មណ៍ទេសចរឲ្យមកជិះលេងកម្សាន្តដើម្បីគយគន់ទេសភាពនានា ជា​ពិសេសរដូវអ្នកស្រុកធ្វើស្រែ ឬប្រមូលផលស្រូវ។

លើសពីជិះណូរីគយគន់ទេសភាពតាមបណ្ដោយផ្លូវដែក វាលស្រែ ម្ដងម្កាលទេសចរ​​នឹងបានជួបជាមួយក្រុមកុមារក្នុងភូមិ។ នៅពេលឃើញណូរីដឹកទេសចរម្ដងៗ ពួកគេតែង​បក់​ដៃ ឬប៉ះដៃជាមួយទេសចរ ព្រមជាមួយទឹកមុខញញឹមញញែម ហាក់បង្ហាញពីការ​ស្វាគមន៍ និងអរគុណចំពោះវត្តមានទេសចរមកកាន់ទីនេះ។ មកជិះណូរីរបស់ពលរដ្ឋ សហគមន៍ ជាការរួមចំណែកជួយទ្រទ្រង់ជីវភាពរបស់ពួកគាត់៕
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com