ជាតិ
អគ្គិសនីកម្ពុជា ប្រាប់ឱ្យពលរដ្ឋសន្សំសំចៃភ្លើងក្នុងរដូវក្ដៅ
× ភ្នំពេញ៖ ដើមខែមេសា កម្ពុជា ស្ថិតនៅក្នុងបាត់ភូត អែលនីញ៉ូ នឹងធ្វើឱ្យសីតុណ្ហភាពកើនកម្ដៅខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីកើនឡើងប្រមាណ ៣០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។
អគ្គិសនីកម្ពុជា បានណែនាំដល់គ្រប់អង្គភាពចំណុះអគ្គិសនីកម្ពុជាទាំងអស់ប្រើប្រាស់ថាមពលឱ្យសន្សំសំចៃខ្ពស់ ពោលប្រើភ្លើងបំភ្លឺតែនៅកន្លែងចាំបាច់ បិទឧបករណ៍ ដូចជាម៉ាស៊ីនត្រជាក់ឱ្យអស់លទ្ធភាព ហើយត្រូវតែប្រើភ្លើងបំភ្លឺតែនៅកន្លែងការពារសុខសុវត្ថិភាពតែប៉ុណ្ណោះ។
ជាមួយគ្នានេះ រដូវប្រាំងដើមខែមេសានេះ នឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាក្តៅហួតហែង ទើបជាមូលហេតុនាំឱ្យពលរដ្ឋមានការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងយ៉ាងគំហុក។ ប៉ុន្តែដើម្បីកាត់បន្ថយប្រើប្រាស់ភ្លើងបាន គឺកុំបើកម៉ាស៊ីនត្រជាក់ឱ្យត្រជាក់ពេក បិទភ្លើង កាតបន្ថយអគ្គិសនីខ្នាតធំ និងកាតបន្ថយការបើកចំហទ្វាបន្ទប់យូរៗ។ អគ្គិសនីកម្ពុជា នឹងចាត់ចែងអង្គភាពឱ្យមានការត្រួតពិនិត្យការអនុវត្តវិធានការនេះឱ្យតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យពលរដ្ឋអាចប្រើប្រាស់ថាមពលអគ្គិសនីបានគ្រប់គ្រាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com