ជាតិ
សង្រ្កាន្តឆ្នាំថ្មី
​«សង្រ្កាន្តខេត្ត​កែប» នឹង​មានការលេងល្បែងប្រជាប្រិយ និងការសម្តែងសិល្បៈចម្រុះ ​​
08, Apr 2024 , 6:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកែប
រូបភាពពីរដ្ឋបាលខេត្តកែប
រដ្ឋបាលខេត្តកែប​ នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តខេត្ត​កែប​» ​​ពីថ្ងៃទី១៣-១៦ ខែ​មេសា នៅ​ឆ្នេរអង្កោល និង​មុខ​ស្លាកខ្ញុំ​ស្រឡាញ់ខេត្ត​កែប ដើម្បី​អបអរ​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃ​ណី​​ជាតិ​។

«សង្ក្រាន្តខេត្ត​កែប​» ដែលនឹងត្រូវរៀបចំឡើង៤ថ្ងៃនៅថ្ងៃចូលឆ្នាំនេះគឺជាព្រឹត្តិការណ៍​ដែលនឹងជួយលើកស្ទួយបន្ថែមវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​ខ្មែរ។នេះ​បើតាម​រដ្ឋបាលខេត្តកែប​ ដែលបានបញ្ជាក់ទៀត ព្រឹត្តិការណ៍នេះ ក៏ជា ​ឱកាស​កម្សាន្តសប្បាយ​របស់​ពលរដ្ឋ​ជាមួយនឹងកម្មវិធីកម្សាន្ត​ជាច្រើន​ រួមមានការ​លេង​ល្បែង​ប្រជាប្រិយខ្មែរ ការសម្ដែង​សិល្បៈ និង​ការ​បាញ់ទឹក​កម្សាន្តជាដើម។ ​
  
រូបភាព​ពី​រដ្ឋបាល​ខេត្ត​កែប

​រដ្ឋបាលខេត្តកែប ក៏ជឿជាក់ដែរថា «សង្ក្រាន្តខេត្ត​កែប​» នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មក​លេងនៅខេត្តជាប់សមុទ្រមួយនេះកាន់តែច្រើនដែរ​ នៅក្នុងថ្ងៃបុណ្យ​ចូលឆ្នាំថ្មីនេះ។
 
​គួរកត់សម្គាល់ថា ក្រៅពីខេត្តកែប រាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ក៏​រៀបចំព្រឹត្តិ​ការណ៍សង្រ្កាន្ត​ដែរ ដូចជានៅខេត្តព្រៃវែង បាត់ដំបង កំពង់ធំ សៀមរាប កំពង់ស្ពឺ និងខេត្ត​ប៉ៃលិនជាដើម៕
 
អត្ថបទទាក់ទង
 
រូបភាព​ពី​រដ្ឋបាល​ខេត្ត​កែប
រូបភាព​ពី​រដ្ឋបាល​ខេត្ត​កែប

Tag:
 សង្រ្កាន្តខេត្ត​កែប
  ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com