ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចង់ទៅមើលសេះសមុទ្ទ! កុំភ្លេចទៅលេង«កំពតសង្ក្រាន្ត» រូបភាពពីបេះដូងកំពត
× ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍«កំពតសង្ក្រាន្ត» ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី។
ក្នុងព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» នៅថ្ងៃទី១៤-១៦ ខែមេសា មានការលេងល្បែងប្រជាប្រិយ, ការសម្ដែងសិល្បៈ, ការប្រគំតន្ត្រី និងការបាញ់ទឹករាំកម្សាន្ត នៅតំបន់ត្រជាក់រង្វង់មូលទុរេន។ រដ្ឋបាលខេត្តកំពត អំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមលេងកម្សាន្តសប្បាយឱ្យបានច្រើនកុះករ។
រូបភាពពីបេះដូងកំពត
ក្រៅពីព្រឹត្តិការសង្ក្រាន្តនេះ ពលរដ្ឋក៏អាចទស្សនារូបសំណាក «សេះសមុទ្ទ» ក្នុងក្រុងកំពត។ រូបសំណាកសេះសមុទ្ទនេះ សាងសង់ឡើង ដើម្បីបង្ហាញដល់សាធារណជនពីធនធានក្នុងសមុទ្ទ ពិសេសក្នុងខេត្តទេសចរណ៍មួយនេះ។ រូបសំណាកដ៏ធំមួយនេះ សាងសង់ពីស៊ីម៉ងត៍ប៉េតុងកម្ពស់៨ម៉ែត្រ ស្ថិតនៅទីតាំងសួនច្បារព្រែកកំពត ខាងមុខសាលាខេត្តចាស់។
សូមបញ្ជាក់ថា នៅថ្ងៃចូលឆ្នាំខាងមុខ រាជធានី-ខេត្តមួយចំនួន ក៏មានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដូចជា សង្រ្កាន្តព្រៃវែង, សង្រ្កាន្តបាត់ដំបង, សង្រ្កាន្តកំពង់ធំ, សៀមរាបសង្រ្កាន្ត, សង្រ្កាន្តខេត្តកែប, កំពង់ស្ពឺសង្រ្កាន្ត, សង្រ្កាន្តវត្តភ្នំ និងសង្រ្កាន្តប៉ៃលិនផងដែរ៕
រូបភាពពីបេះដូងកំពត
រូបភាពពីបេះដូងកំពត
រូបភាពពីបេះដូងកំពត
Tag:
កំពតសង្ក្រាន្ត
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com