ជាតិ
សង្រ្កាន្តឆ្នាំថ្មី
តន្ត្រីបុរាណសម័យ និងផលិតផលក្នុងស្រុក មានវត្តមាននៅ«សង្ក្រាន្តរតនគិរី» ទិដ្ឋភាពរៀបចំសង្រ្កាន្តរតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា
× ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំ«សង្ក្រាន្តរតនគិរី ឆ្នាំ២០២៤» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ នេះបើតាមរដ្ឋបាលខេត្តរតនគិរី។
បើតាមរដ្ឋបាលខេត្តរតនគិរី ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានរតនគិរីឆ្នាំ២០២៤»នេះ នឹងមានការប្រគំតន្ត្រីបុរាណសម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល សម្ភារប្រើប្រាស់ក្នុងស្រុក ការបង្ហោះគោម និងការលេងល្បែងប្រជាប្រិយជាដើម។
រដ្ឋបាលរតនគិរី អំពាវនាវដល់ពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម្ម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពល នៃខេត្តរតនគិរី៕
ទិដ្ឋភាពរៀបចំសង្រ្កាន្តរតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា
ទិដ្ឋភាពរៀបចំសង្រ្កាន្តរតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា
ទិដ្ឋភាពរៀបចំសង្រ្កាន្តរតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា
Tag:
សង្ក្រាន្តរតនគិរី
សង្រ្កាន្តឆ្នាំថ្មី
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com