ជាតិ
វីដេអូ
សង្រ្កាន្តឆ្នាំថ្មី
ឫស្សី១០០ដើម ត្រូវបានច្នៃធ្វើរូបសំណាកសត្វនាគ តាំងសង្ក្រាន្តវត្តភ្នំ
×
ដោយ៖ ហេង ស្រីលីន និងតុប វណ្ណារ៉ា
ភ្នំពេញ៖ ក្រុមការងាររៀបចំសង្រា្កន្តវត្តភ្នំ កំពុងមមាញឹកតែងកាយឲ្យសត្វនាគ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។ នាគនេះ គឺតំណាងឲ្យឆ្នាំរោង ឆ្នាំ២០២៤ ដោយទេវតាព្រះនាម ព្រះ នាម មហោទរាទេវី ដែល ជា បុត្រី ទី ៧ របស់ កបិល មហា ព្រហ្ម ។ លោក ចាន សុភត្រា ជាងធ្វើសត្វនាគពីឫស្សីនេះ បានលើកឡើងថា ឫស្សីដែលយកមកច្នៃធ្វើសត្វនាគនេះមានចំនួន១០០ដើម ដែលយកមកពីខេត្តកំពង់ចាម។
នាគពណ៌មាសនេះ មានប្រវែង៦ម៉ែត្រ និងកម្ពស់ ៥.៤០ម៉ែត្រ ដោយត្រូវប្រើរយៈពេល១ខែ ដើម្បីសាងសង់៕
Tag:
ជាតិ ចូលឆ្នាំខ្មែរ សង្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com