សង្រ្កាន្តឆ្នាំថ្មី
អន្តរជាតិ
ចូលឆ្នាំខ្មែរ៖ ប្រមុខការទូតអាម៉េរិក ជូនពរប្រជាជនកម្ពុជា ជួបតែសំណាងល្អ
12, Apr 2024 , 4:39 pm        
រូបភាព
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក និងរូបនាគនៅវត្តភ្នំ។ រូបភាព AFP និង Lay L
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក និងរូបនាគនៅវត្តភ្នំ។ រូបភាព AFP និង Lay L
 
ក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីខ្មែរ លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេស​អាម៉េរិក បានជូនពរឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជួបតែសំណាងល្អ វិបុលភាព និងពោរពេញដោយសេចក្តីរីករាយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិកចេញនៅថ្ងៃទី១១ ខែមេសា។

 
ចាប់ពីថ្ងៃទី១៣ ខែមេសា​ ដល់ថ្ងៃទី១៦ ខែមេសា ប្រជាជនកម្ពុជាទាំងអស់ អបអរសាទរពិធីចូលឆ្នាំប្រពៃណីរបស់ខ្លួន ដោយប្រជាជនជាច្រើន បានត្រលប់ទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងធ្វើពិធីបែបប្រពៃណីមួយចំនួន។ 
 
ក្នុងឱកាសនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានជូនពរដល់ប្រជាជនកម្ពុជានៅទូទាំងពិភពលោក ជួបតែសំណាងល្អ។
 
«ដោយតំណាងឱ្យអាម៉េរិក ខ្ញុំសូមជូនពរប្រជាជនខ្មែរទាំងអស់នៅកម្ពុជា និងជុំវិញពិភពលោក ក្នុងឱកាសចូលឆ្នាំខ្មែរ ពោរពេញដោយភាពរីករាយ សំណាងល្អ និងវិបុលភាព»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១ ខែមេសា។ 
 
មិនតែប៉ុណ្ណោះ លោកប្លីងខិន បានអបអរសាទរពិធីចូលឆ្នាំខ្មែរជាមួយប្រជាជននៅកម្ពុជា និងអាម៉េរិក ហើយថែមទាំងជូនពរឱ្យឆ្នាំរោងនាំមកតែសំណាងល្អ សុខភាពល្អ និងឪកាសដល់ប្រជាជន។
 
ស្របគ្នានេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការជាមួយប្រជាជនកម្ពុជា ដើម្បីកសាងវិបុលភាព ប្រជាធិបតេយ្យ និងប្រទេសឯករាជ្យ។ ប្រមុខការទូតរូបនេះ ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ៕
 

Tag:
 កម្ពុជា
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com