កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal, Man City និង​ Liverpool មានកីឡាករជម្រើសក្រុម ១១នាក់ តម្លៃថ្លៃបំផុតលើពិភពលោក
14, Apr 2024 , 8:59 am        
រូបភាព
តារាបាល់ទាត់មកពីក្រុម Arsenal, Manchester City, Liverpool ភាគច្រើនមានកីឡាករច្រើនជាងគេ ជាប់ឈ្មោះក្នុងជម្រើសកីឡាករ ១១នាក់ មានតម្លៃថ្លៃបំផុតលើពិភពលោក។



រដូវកាល ២០២៣-២៤ ក្រុម Arsenal, Liverpool និង Manchester City សុទ្ធសឹងតែជាក្រុម កំពុងតែប្រដេញប្រជែងគ្នាដណ្តើមពានរង្វាន់ Premier League ខណៈក្រុមទាំង ៣ មានពិន្ទុប្រដេញគ្នាមិនដាច់ឆ្ងាយ។ ការប្រជែងពានរង្វាន់រវាងក្រុមទាំង ៣ ធ្វើឱ្យជំនួបក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសកាន់តែមានភាពទាក់ទាញ។
 
យ៉ាងណាកីឡាករដែលចេញពីក្រុមកំពូលទាំង ៣ នេះ សុទ្ធសឹងជាកីឡាករ ដែលមានតម្លៃខ្លួនថ្លៃលើពិភពលោកបាល់ទាត់។ កីឡាករចំនួន ៦រូប មកពីក្លិបទាំង ៣ ក្នុង Premier League ត្រូវបានចាត់ថ្នាក់នៅក្នុងជម្រើសកីឡាករ ១១នាក់ ដែលមានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោក ដោយគេហទំព័រ Transfermarkt។ កីឡាករទាំងនោះរួមមាន Trent Alexander-Arnold, Ruben Dias, William Saliba, Declan Rice, Rodri និង Bukayo Saka។ 



ប្រចាំអង់គ្លេស តារាវ័យក្មេង Saka មានតម្លៃខ្លួនថ្លៃជាងគេបង្អោះ ដោយតម្លៃខ្លួនរបស់គេក្នុងទីផ្សារបច្ចុប្បន្នដល់ទៅ ១៣០លានអឺរ៉ូ (១៣៨លានដុល្លារ)។ ខ្សែបម្រើ Rodri និង Rice តាមពីក្រោយដោយតម្លៃខ្លួន ១១០លានអឺរ៉ូ (១១៧លានដុល្លារ) ដូចគ្នា ចំណែកខ្សែការពារ Saliba និង Dias មានតម្លៃខ្លួន ៨០លានអឺរ៉ូ (៨៥លានដុល្លារ) ហើយ Arnold តម្លៃ ៧០លានអឺរ៉ូ (៨០លានដុល្លារ)។
 
ខ្សែបម្រើ Jude Bellingham និងខ្សែប្រយុទ្ធ​ Kylian Mbappe ទាំង ២នាក់ មានតម្លៃខ្លួនថ្លៃជាងគេបង្អស់ ដោយតម្លៃខ្លួនរហូតដល់ ១៨០លានអឺរ៉ូ (១៩២លានដុល្លារ)។
ខាងក្រោមនេះជាកីឡាករជម្រើស ១១នាក់ មានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោក ១,២0ពាន់លានអឺរ៉ូ (១,២៨ពាន់លានដុល្លារ)៖
 
អ្នកចាំទី៖ Diogo Costa (FC Porto)
ខ្សែការពារ៖ Trent Alexander-Arnold(Liverpool), Ruben Dias(Man City), William Saliba(Arsenal), Nuno Mendes(PSG)
ខ្សែបម្រើ៖ Declan Rice(Arsenal), Rodri(Man City), Jude Bellingham(Real Madrid)
ខ្សែប្រយុទ្ធ៖ Bukayo Saka(Arsenal), Vinicius Junior(Real Madrid), Kylian Mbappe(PSG)។

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com