ជាតិ
សង្រ្កាន្តឆ្នាំថ្មី
កំពត ជាមជ្ឈមណ្ឌលនៃការសម្រាកលំហែប្រកបដោយភាពស្ងប់ស្ងាត់ និងទាក់ទាញ
× កំពត៖ ស្ថិតនៅតំបន់សមុទ្រនៃប្រទេសកម្ពុជា ខេត្តកំពត សម្បូរទៅដោយសក្ដានុពលទេសចរណ៍ធម្មជាតិ មានព្រៃភ្នំ, ព្រែក និងកសិទេសចរណ៍ជាច្រើនកន្លែង។ បច្ចុប្បន្ន កំពត មានកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាង ៣០០កន្លែង ស្មើនឹង៥០០០បន្ទប់។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ចាត់ទុកខេត្តកំពត ជាមជ្ឈមណ្ឌលនៃការសម្រាកលំហែប្រកបដោយភាពស្ងប់ស្ងាត់ និងទាក់ទាញ។
ខេត្តកំពត មានតំបន់ទេសចរណ៍សរុប ៣៩កន្លែង ដែលភ្ញៀវទេសចរអាចដើរកម្សាន្តយ៉ាងរីករាយ។ ក្រៅពីមានតំបន់ទេសចរណ៍ច្រើនសម្បូរបែប មិនថាធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តប៉ុណ្ណោះទេ តែខេត្តកំពត មានកន្លែងស្នាក់ស្អាតៗចំនួន ៣៣៥កន្លែង ស្មើនឹង៥០០០បន្ទប់។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា៖«យើងមានសណ្ឋាគារ៣៣ បឹងកាឡូ ៩៩ និងមានផ្ទះសំណាក់ ២០៣។ យើងអាចនិយាយបានថា ខេត្តកំពត ជាមជ្ឈមណ្ឌលនៃការសម្រាកលំហែប្រកបដោយភាពស្ងប់ស្ងាត់ និងទាក់ទាញ»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតដូចតទៅ៖
ខ្យល់អាកាសបរិសុទ្ធ ធម្មជាតិស្រស់ត្រកាលនៃខេត្តកំពត បានទាក់ទាញទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តមិនថាថ្ងៃចុងសប្ដាហ៍ ឬពេលបុណ្យទានឡើយ។ បច្ចុប្បន្នខេត្តកំពត បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្ដល់ភាពងាយស្រួល ជាពិសេសទីតាំងកម្សាន្តថ្មីៗ ដូចជាការសាងសង់រូបសំណាក «សេះសមុទ្ទ»ជាដើម។
ដើម្បីផ្ដល់ឱកាសឱ្យភ្ញៀវទេសចរបានស្នាក់នៅក្នុងខេត្តកំពត រដ្ឋបាលខេត្តកំពត និងមន្ទីរទេសចរណ៍ តែងតែណែនាំដល់ម្ចាស់សណ្ឋាគារ បឹងកាឡូ និងផ្ទះសំណាក់ មិនឱ្យមានការដំឡើងថ្លៃផងដែរ។ លោក សយ ស៊ីណុល បន្តថា៖«ជាទម្លាប់ នៅមុនមានព្រឹត្តិការណ៍នានា យើងតែងណែនាំឱ្យមានការរក្សាតម្លៃ កុំឡើងថ្លៃ ឬបញ្ចុះតម្លៃ ដើម្បីប្រកួតប្រជែងគ្នាផងដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com