ជាតិ
តើជំងឺមហារីកថ្លើម អាចព្យាបាលជាឬទេ? តើជំងឺមហារីកថ្លើមអាច_ព្យាបាលជាទេ
× ភ្នំពេញ៖ មហារីកថ្លើម គឺជាកោសិកាថ្លើមក្នុងរាង្គកាយ ដុះលូតលាស់ដោយខ្លួនឯងទៅជាដុំសាច់ ដែលមិនស្ថិតនៅក្នុងការគ្រប់គ្រង ។ មូលហេតុ២ ធំៗ ដែលនាំឱ្យកើតជំងឺមហារីកថ្លើម គឺ ការពិសាស្រា និងការរលាកថ្លើមប្រភេទ B និង C ។ តើជំងឺមហារីកថ្លើម អាចព្យាបាលជាទេ?
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានThmeyThmey25 និងលោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ឯកទេសផ្នែកវេជ្ជសាស្រ្តនុយក្លេអ៊ែរ ជំងឺពកក និងជំងឺមហារីកនៃមន្ទីរពេទ្យមហារីកចក្រា ដូចតទៅ៖
វេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ឯកទេសផ្នែកវេជ្ជសាស្រ្តនុយក្លេអ៊ែរ ជំងឺពកក និងជំងឺមហារីកនៃគ្លីនិកមហារីកចក្រា បានលើកឡើង៖ដូច្នេះ៖ «មហារីកថ្លើមអាចព្យាបាលជា បើក្នុងករណីក្នុងដំណាក់កាលដំបូង។ហើយការជារបស់អ្នកជំងឺគឺយើងមានមធ្យោបាយគឺយកដុំសាច់ចេញនៅពេលវាតូច ។ ដូច្នេះ អ្នកជំងឺអាចមានអត្រាជា » ។
បើតាមវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ភាគច្រើនអ្នកជំងឺមហារីកថ្លើម មកព្យាបាលកម្រក្នុងដំណាក់កាលដំបូងណាស់ ដ្បិតជំងឺនេះ មិនបង្ហាញរោគសញ្ញាដល់អ្នកជំងឺនៅដំណាក់កាលដំបូង។ តែយ៉ាងណា អ្នកជំងឺមួយចំនួន អាចលេចចេញរោគសញ្ញាដូចជា ហើមពោះ ហើមជើង ឡើងលឿង ។ ម៉្យាងវិញទៀត បើក្នុងករណីដុំមហារីកថ្លើមធំសង្កត់ អ្នកជំងឺនឹងឈឺនៅផ្នែកខាងក្រោមឆ្អឹងជំនីរដែលជាទីតាំងធំរបស់ថ្លើម។
លោកវេជ្ជបណ្ឌិតឯកទេសជំងឺមហារីករូបនេះ បានណែនាំដល់អ្នកជំងឺ បើមានជំងឺថ្លើមរ៉ាំរ៉ៃ ឬរលាកថ្លើមប្រភេទ B និង C ត្រូវជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល និងតាមដានឱ្យទៀងទាត់ ចៀសវាសវិវត្តទៅជាដុះសាច់មហារីក និងអាចព្យាបាលទាន់ពេលបើកើតជំងឺនេះក្នុងដំណាក់កាលដំបូង៕
Tag:
រលាកថ្លើម
ជំងឺមហារីកថ្លើម
មហារីក
© រក្សាសិទ្ធិដោយ thmeythmey.com