កីឡាអន្តរជាតិ
អន្តរជាតិ
Romario អតីតកីឡាករប្រេស៊ីល ត្រឡប់ចូលទីលានវិញ ក្នុងវ័យ៥៨ឆ្នាំ បំពេញក្តីស្រមៃលេងបាល់ ជាមួយកូនប្រុស​
18, Apr 2024 , 9:59 pm        
រូបភាព
រដ្ឋ បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងទិន្នន័យ លើមន្ត្រីដែលបានបណ្ដេញចេញ
រដ្ឋ បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងទិន្នន័យ លើមន្ត្រីដែលបានបណ្ដេញចេញ
លោក Romario អតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីល និង Barcelona បានចុះឈ្មោះជាកីឡាករបាល់ទាត់ផ្លូវការជាថ្មីម្តងទៀត ក្នុងក្រុម​ America-RJ ស្ថិតក្នុងលីគ Campeonato Carioca ក្នុងក្រុង Rio de Janeiro។ ត្រឡប់ធ្វើជាកីឡាករក្នុងវ័យ៥៨ឆ្នាំ ដោយសារ Romario បំពេញបំណងបានលេងជាមួយកូនប្រុស ស្របពេលខ្លួនជាប្រធានក្លិបផង។



បុរសវ័យ ៥៨ឆ្នាំ បានបញ្ជាក់នៅលើបណ្តាញសង្គម X អតីត Twitter ផ្ទាល់ខ្លួនដូច្នេះថា លោកនឹងវិលត្រឡប់ចូលរួមការប្រកួតឡើងវិញនៅក្នុងពេលដ៏ឆាប់។ យ៉ាងណាសម្រាប់លោក Romario នៅមិនទាន់បង្ហាញពេលវេលាដ៏ពិតប្រាកដឡើយចំពោះការវិលត្រឡប់មកលេងឱ្យក្លិប America-RJ ខណៈលោកបុរសប្រេស៊ីលដដែល បានបញ្ជាក់ច្បាស់លាស់ថានឹងមិនចូលរួមលេងនៅក្នុងលីគឡើយ ដោយលោកត្រឹមអះអាងថាចង់មានពេលលេងជាមួយនឹងកូនប្រុសឈ្មោះ Romarinho នៅការប្រកួតធម្មតាណាមួយតែប៉ុណ្ណោះ។
 
«ពេលនេះខ្ញុំរៀបរួចរាល់ដើម្បីផ្តល់ឱ្យក្រុមដែលខ្ញុំស្រលាញ់ America សម្រាប់ការប្រកួតមួយចំនួន ហើយពិតណាស់ក៏ជាបំពេញក្តីស្រម៉ៃចែករំលែកប្រកួតលើទីលានជាមួយកូនប្រុសរបស់ខ្ញុំ។»។ លោក ​Romario បាននិយាយតាមរយៈការបង្ហោះបែបនេះ។
  


Romario បានចូលនិវត្តន៍កាលពីឆ្នាំ ២០០៨ ដោយលោកបានចូលកាន់កាប់តំណែងនាយកផ្នែកកីឡារបស់ក្លិប America-RJ ក្នុងឆ្នាំ ២០០៩។ ៥ឆ្នាំក្រោយមក លោកត្រូវបានជាប់ឆ្នោតធ្វើជាសមាជិកព្រឹទ្ធសភា ប្រចាំទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ 
 
លោក Romario ក៏ត្រូវបានចាត់ទុកថាជាកីឡាករដ៏អស្ចារ្យមួយរូបផងដែរប្រចាំប្រេស៊ីល ដោយលោកបានរីករាយជាមួយនឹងអាជីពដ៏ជោគជ័យអំឡុងពេលលោកបានលេងឱ្យប្រេស៊ីលនៅ World Cup ពីលើកផ្សេងគ្នា ហើយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ បុរសវ័យ ៥៨ឆ្នាំ ក៏បានស៊ុតបាល់ ៥គ្រាប់ប្រចាំការប្រកួត និងជួយក្រុមឈ្នះពាន។
 
កាលពីឆ្នាំ ២០០៩ លោក Romario ក៏ធ្លាប់បានចូលលេងជាកីឡាករក្លិប America-RJ ម្តងផងដែរ នៅពេលមួយដែលលោកបានផ្តល់កិត្តិយសលេងឱ្យក្រុមដែលឪពុកលោកស្រលាញ់បំផុត បានរយៈពេល ២២នាទី និងរួមចំណែកជួយក្រុមឈ្នះជាជើងឯកពានរង្វាន់ Rio de Janeiro។
 
ទៅកាន់អតីតកាលលោក Romario ធ្លាប់បង្ហាញខ្លួនសម្រាប់ប្រេស៊ីលចំនួន ៧០ប្រកួត ពីឆ្នាំ ១៩៨៧ ដល់ ២០០៥ ហើយអំឡុងពេលនោះលោកស៊ុតបាល់បញ្ចូលទី ៥៥គ្រាប់។ សម្រាប់ក្លិបអាជីពវិញលោកបានលេងឱ្យក្លិបដូចជា Vasco da Gama, Flamengo និងក្លិប ​Fluminense ក្នុងប្រទេសប្រេស៊ីល ហើយក្រៅស្រុកវិញរួមមាន Barcelona, PSV Eindhoven និង Valencia៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com