ជាតិ
លោក វង្សា លក់អំពៅសាងមួយថ្ងៃចំណេញបាន ៤០ ០០០ រៀល ???? រូបភាព សប្ដាហ៍ទី12
× ភ្នំពេញ៖ លោក វង្សា លក់អំពៅសាង ៤ឆ្នាំមកហើយ។ ក្នុងមួយថ្ងៃ លោកចំណេញបាន ៤០ ០០០ រៀល គិតបញ្ចូលទាំងថ្លៃប្រេងឥន្ធនៈ។ លោក វង្សា ជិះម៉ូតូទៅលក់ ជារៀងរាល់ថ្ងៃពីព្រឹក ដល់ល្ងាច។ ដោយសារមិនសូវមានការប្រកួតប្រជែងរវាងអ្នកលក់អំពៅសាង លោកទៅតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ។ ក្នុងមួយសប្ដាហ៍ លោកជិះផ្លូវដូចគ្នាតែ១ ឬ២ដងប៉ុណ្ណោះ។ លោក វង្សា បានដាក់ធុងកែវមួយក្រោយម៉ូតូហុងដា របស់លោក ដើម្បីដឹកអំពៅសាង ជាមួយទឹកកក។ លោកលក់ចាប់ពី ៥០០រៀល ឡើងទៅ។ ក្នុងថង់ប្លាស្ទិក ៥០០ រៀល មានអំពៅសាងប្រមាណ ១៥ដុំ។
អ្នកវិទ្យាសាស្ត្រហៅអំពៅ ជាភាសាឡាតាំងថា saccharum ។ រុក្ខជាតិនេះមានដើមកំណើតនៅទ្វីបអាស៊ី។ មនុស្សបានចាប់ផ្ដើមការដាំអំពៅកាលពីបុរាណកាល ប្រហែលនៅឧបទ្វីបឥណ្ឌូចិន។ ក្រៅពីពូជព្រៃ មានពូជ៤ ដែលគេដាំ។ ស្ករភាគច្រើន ដែលមនុស្សប្រើទូទាំងពិភពលោក មកពីអំពៅ។ ប្រទេស ដែលផលិតអំពៅច្រើនជាងគេ គឺប្រេស៊ីល និងឥណ្ឌា៕
© រក្សាសិទ្ធិដោយ thmeythmey.com