ជាតិ
ហ្វៃ សំអាង បាន​សាង​អ្វីខ្លះ​ក្នុង​អាជីព​សិល្បៈ?
19, Dec 2014 , 9:33 am        
រូបភាព
ដោយ:
ភ្នំពេញ ៖ អ្នក​ផលិត​កម្មវិធី​ទូ​រស​ទស្សន៍ និង​និពន្ធ ដឹកនាំ​រឿង​ដ៏​ល្បី​លោក ហ្វៃ សម​អាច សព្វថ្ងៃ​លោក​កំពុង​ដឹកនាំ​ផលិតកម្ម​វិធី​នៅ​ទូរ​សទ​ស្ស៍​អប្សរា​ប៉ុស្តិ៍​លេខ១។ ខាងក្រោម​នេះ ជា​ស្នាដៃ​នៅក្នុង​អាជីព​សិល្បៈ​របស់លោក។
ស្នាដៃ​និពន្ធ​ចម្រៀង និង​ភាពយ​ន្តៈ​នៅក្នុង​ឆ្នាំ១៩៩០ លោក​ហ្វៃ សំអាង ចាប់ផ្តើម​និពន្ធ​បទ​ចម្រៀង​ដំបូង​មាន​ចំណងជើង​ថា «កុំ​ស្រឡាញ់​ស្រី​ក្នុង​វ័យ​សិក្សា» ច្រៀង​ដោយ​លោក​ប៊ុន ចាន់ថន មាន​ភាពល្បីល្បាញ​ទូទាំងប្រទេស ។ បន្ថែម​លើ​នេះ​ទៀត លោក​សំអាង និពន្ធ និង​ដឹកនាំ​រឿងភាពយន្ត ដឹកនាំ​ថត​បទ​ចម្រៀង​កាយវិការ​ជា​សាច់រឿង​ខ្លី ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ។



ក្រោយមក នៅក្នុង​ឆ្នាំ១៩៨៩ លោក​និពន្ធ​រឿងភាពយន្ត «បុប្ផា​ភ្នំពេញ» រឿង «កំលោះ​ឆ្នាំ៩១» រឿង «ឋានសួគ៌​នៅឯណា» រឿង «ក្រមុំ​ឆ្នាំ៩២» រឿង «សន្ទូច​អត់​នុយ» រឿង «ជីវិត​តារាភាពយន្ត» និង​រឿង «នេះ​គឺ​រឿង​ខ្ញុំ» ។


© រក្សាសិទ្ធិដោយ thmeythmey.com