ជាតិ
ពីនេះ ពីនោះ
វចនានុក្រមខ្មែរមានតែពាក្យ «ត្រក» មិនមានពាក្យ «កន្ត្រក» ឡើយ
16, Apr 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត មិនមានពាក្យ «កន្ត្រក» ដូចអ្វីដែលយើងតែងតែនិយាយនោះឡើយ ពោលគឺមានតែពាក្យ «ត្រក» ប៉ុណ្ណោះ។



«ត្រក» ជាលត្បាញដោយបន្ទោះឫស្សី, ផ្ដៅ ជាដើមមានខ្សែចងយួរ, សម្រាប់ដាក់ត្រីតូចៗ និងបន្លែជាដើម ។

ពាក្យប្រៀបជាគុណសព្ទ៖ ដែលរៀនចំណេះវិជ្ជាអ្វីមួយ មានអក្សរជាដើម មិនទាន់បានចេះ ក៏ស្រាប់តែលែងរៀនទៅ, ហៅថា ត្រក ព្រោះប្រៀបប្រដូចនឹងមនុស្សអ្នកឥតចំណេះវិជ្ជា ដែលមានមុខការរបរតែខាងពុនត្រកទៅនេសាទមច្ឆជាតិប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com