ព័ត៍មានសុខភាព
សុខភាព៖ មូលហេតុ នៃ​ការ​រមាស់​ស្បែក
02, Jan 2015 , 7:33 am        
រូបភាព
ដោយ: ថ្មីៗ
ការ​រមាស់​ស្បែក គឺជា​ភាពមិន​ស្រួល ការ​មាន​អារម្មណ៍​ក្រហាយ ដែល​ធ្វើអោយ​អ្នក​ចង់​អេះ។ រមាស់​ស្បែក អាចជា​លទ្ធផល​នៃ​ការឡើង​កន្ទួល​លើ​ស្បែក ឬ​ស្ថានភាព​ណាមួយ​ផ្សេងទៀត ដូចជា ជំងឺ​ស្បែក ឬ​ការ​រលាក​ស្បែក​ជាដើម។ ការ​រមាស់​ស្បែក ក៏​អាចជា​រោគសញ្ញា នៃ​ជំងឺ​មួយចំនួន ដូចជា ជំងឺថ្លើម ឬ​ជំងឺ​ខ្សោយតម្រងនោម​ជាដើម។ ដោយ​អាស្រ័យ​លើ​មូលហេតុ ការ​រមាស់​ស្បែក ពេលខ្លះ ស្បែក​អាច​លេច​ឡើងជា​សភាព​ធ​ម្ម​តា ឬ​វា​អាច​នឹង​ឡើង​ពណ៌​ក្រហម មាន​កន្ទួល មាន​រលាក ឬ​មាន​ពងបែក។



ការព្យាបាល​រយៈពេល​យូរ អាច​តម្រូវអោយមាន​មានការ​កំណត់ និង​ការព្យាបាល​លើ​មូលហេតុ នៃ​ការ​រមាស់​ស្បែក។ ការព្យាបាល​រួមមាន ការប្រើ​ថ្នាំ​ស្បែក​រមាស់ ការ​ស្លៀកពាក់​សើម និង​ការព្យាបាល​ដោយ​ពន្លឺ។ ការថែរក្សា​ដោយ​ខ្លួនឯង រួមទាំង​ការប្រើប្រាស់​ផលិតផល ប្រឆាំងនឹង​ការ​រមាស់ និង​ការ​ងូតទឹក​ត្រជាក់ ក៏​អាចជួយ​បាន​ផងដែរ។

ខាងក្រោម​នេះ គឺជា​មូលហេតុ ដែល​អាចទៅរួច នៃ​ការ​រមាស់​ស្បែក ៖
•    មាន​ស្បែក​ស្ងួត​ពេក
•    ការ​មាន​ស្បែក និង​មាន​កន្ទួល​លើ​ស្បែក
•    មាន​ជំងឺផ្សេងៗដូចជា ជំងឺថ្លើម ជំងឺ​តម្រងនោម ជំងឺ​ខ្វះ​គ្រាប់​ឈាម ជំងឺមហារីក​ឈាម ...
•    មាន​ជំងឺសរសៃប្រសាទ ដែល​អាចមកពី​ជំងឺ​ទឹកនោមផ្អែម
•    រោល ឬ​មានប្រតិកម្ម​នឹង​អ្វីមួយ ដូចជា​សារធាតុ​គីមី សាប៊ូ និង​សារធាតុ​ដទៃទៀត ដែល​អាចធ្វើអោយ​រលាក​ស្បែក និង​ជា​មូលហេតុ​នៃ​ការ​រមាស់​ស្បែក
•    ថ្នាំ​មួយចំនួន
•    ការ​មាន​ផ្ទៃពោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com