អ្នក​ដឹក​នាំ​​ត្រូវ​​ស្តាប់​​ព័ត៌មាន​​គ្រប់​​ប្រភេទ​​
ជាតិ
រូបត្លុក
​​​ន​យោ​បាយ​ជាតិ​
អ្នក​ដឹក​នាំ​​ត្រូវ​​ស្តាប់​​ព័ត៌មាន​​គ្រប់​​ប្រភេទ​​
02, May 2021 , 7:59 am        
រូបភាព
អ្នកសារព័ត៌មាន​នៅ​កម្ពុជា​កំពុង​បំពេញបេសកកម្ម​យ៉ាង​មមាញឹក ដើម្បី​ផ្តល់ព័ត៌មាន​គ្រប់​ប្រភេទ​ដល់​ពលរដ្ឋ​ទូទៅ ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ នីតិបញ្ញត្តិ។ ពលរដ្ឋ​អ្នក​ចូលចិត្ត​អាន និង​ស្តាប់​ព័ត៌មាន​មួយចំនួន បាន​និយាយ​រហូតដល់​ថា ព័ត៌មាន​គឺជា​អាហារ​ពេលព្រឹក​របស់​ពួកគេ។ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​និយាយប្រាប់​មន្ត្រី​របស់ខ្លួន​ជា​សាធារណៈ​ថា លោក​មិន​អាចធ្វើ​ការងារ​អ្វី​កើត ប្រសិនបើ​លោក​មិនបាន​អាច​ព័ត៌មាន។


ទោះ​យ៉ាងនេះ​ក៏ដោយ ក៏​នៅមាន​មន្ត្រី​មួយចំនួន​ដែល​នៅ​ប្រកាន់​អក​ប្ប​កិរិយា​មិន​ចូលចិត្ត​តាមដាន​ព័ត៌មាន មិន​តាមដាន​ព័ត៌មាន ហើយក៏​មិន​ចូលចិត្ត​អ្នកសារព័ត៌មាន​ទៅទៀត។ មន្ត្រី​ខ្លះទៀត ទទួល​យកតែ​ព័ត៌មាន​ល្អ​តែមួយ​ប្រភេទ​ប៉ុណ្ណោះ ហើយ​សម្រាប់​ពួកគេ ព័ត៌មាន​ណាមួយ​ដែល​និយាយ​អំពី​ភាពអវិជ្ជមាន ពួកគេ​ធ្វើ​បុរេវិនិច្ឆ័យ​ថា​ជា​ព័ត៌មាន​មិន​ពិត មិន​ត្រឹមត្រូវ ហើយក៏​មិន​យកមក​ពិចារណា​សោះឡើយ។ អ​កប្ប​កិរិយា​ចុងក្រោយ​គួរតែ​ត្រូវ​កែប្រែ។ សម្រាប់​អ្នកដឹកនាំ ឬ​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត ការប្រមូល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ នឹង​នាំ​ឲ្យ​ពួកគេ​ធ្វើ​សេចក្តីសម្រេចចិត្ត​ត្រឹមត្រូវ៕



© រក្សាសិទ្ធិដោយ thmeythmey.com