ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «សូម, សុំ» មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច?
07, Jan 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
តើ​ពាក្យ «សូម, សុំ» មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច?



ទី១. ពាក្យ«សូម» មានន័យថា បញ្ចេញវាចា ឬ​សម្តែង​អាការ​ឲ្យអ្វីៗដែល​ខ្លួន​ត្រូវការ។ ឧទាហរណ៍៖ សូមទាន, សូមប្រាក់ និង​សូមពរ។ មួយវិញទៀត ជា​ពាក្យ​សម្រាប់​ប្រើ​នាំមុខ ឬ​ជា​ជំនួយ​កិរិយាសព្ទ​មាន​អាការ​ជា​កិរិយា​អនុគ្រោះ ឬ​ប្រើ​ជា​ជំនួយ​តាម​សព្ទ​ក៏បាន ដោយ​សេចក្តី​អង្វរ ឬ​ដោយ​សេចក្តី​គោរព, ដោយ​សេចក្តី​គួរសម (តាម​ថ្នាក់​បុគ្គល)។ ឧទាហរណ៍៖ សូម​ព្រះរាជទាន....., សូមអ្នក....., សូមកុំ...., សូមជ្រាប។ ល៕

ទី២. ពាក្យ«សុំ» មានន័យថា  សុំទាន, សុំ​គេ​ស៊ី។ មួយវិញទៀត ជា​ពាក្យ​សម្រាប់​អ្នកធំ​និយាយ​ទៅរក​អ្នកតូច ដោយ​សេចក្តី​អង្វរ ឬ​សេចក្តី​គួរសម។ ឧទាហរណ៍៖ សុំ​ឲ្យ​ឯង​អាណិត​អញ, រាជការ​សុំ​ឲ្យ​អស់​ម​ណ្តា​ល​រាស្ត្រ​យកចិត្តទុកដាក់​ខំប្រឹង​ធ្វើការ​នេះ​ឲ្យ​បានសម្រេច​ឆាប់៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com