ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «អាសនៈ, អាសន៍» មួយណា​ត្រឹមត្រូវ?
06, Feb 2015 , 7:49 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ស្ទើរ​គ្រប់គ្នា ច្រើនតែ​សរសេរ​ពាក្យ​នេះ​ជា «អាសនៈ» មិនសូវ​ឃើញ​មាន​អ្នកសរសេរ​ជា «អាសន៍» នោះឡើយ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺអាច​សរសេរ​ជា «អាសនៈ» ឬ «អាសន៍» ក៏បាន​ដែរ។ពាក្យ​នេះ​ជា​នាម មានន័យថា ទី​អង្គុយ, កន្លែង​អង្គុយ, កម្រាល​ឬ​ប្រដាប់​សម្រាប់​អង្គុយ។ ឧទាហរណ៍៖ អង្គុយ​លើ​អាសនៈ​ស្មើគ្នា, ភិក្ខុ​ដើម​អាសន៍ ភិក្ខុ​អ្នក​អង្គុយ​លើ​អាសនៈ​ខាងដើម​គេ​បំផុត៕



 [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com