ជាតិ
សង្គមជាតិ
សាលា​រាជធានី​ស្នើ​ឲ្យ​វត្ត​សាមគ្គី​រង្សី បំពេញ​ភាពស្របច្បាប់
10, Feb 2015 , 6:08 pm        
រូបភាព

 
អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជំរុញ​គណៈកម្មការ​វត្ដ​សាមគ្គី​រង្សី រៀបចំ​រចនាសម្ព័ន្ធ​និង ប្រព័ន្ធ​រដ្ឋបាល​វត្ត​ឲ្យ​បាន​ស្របច្បាប់​ត្រឹមត្រូវ តាមរយៈ​ការចុះបញ្ជី​នៅ​ក្រសួង​ធម្មការ និង​សាសនា។ ជាមួយគ្នានេះ​លោក​ក៏​ទាមទារ​ឲ្យ​ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី បញ្ឈប់​ការប្រើ​ត្រា​ជ័រ​របស់​ព្រះអង្គ ខណៈដែល​វត្ត​នេះ​មិនទាន់មាន​ភាពស្របច្បាប់។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​រូបលោក​បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច ចម្រុះ​ចុះទៅ​ធ្វើ​រដ្ឋបាល នៅរសៀលថ្ងៃទី១០ កុម្ភៈនេះ នៅ​វត្ដ​សាមគ្គី​រង្សី។




© រក្សាសិទ្ធិដោយ thmeythmey.com