ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្រ្តបក្សប្រឆាំង​មួយ​រូប​លា​លែង​ពី​តំណែង​
13, Feb 2015 , 3:32 pm        
រូបភាព
ដោយ: ថ្មីៗ
សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះជា​តិមណ្ឌល​កំពត​ លោក ​វ៉ាន ​សំអឿន​ បាន​សម្រេចលា​លែង​ពីតំណែង​ជាអ្នក​តំណាង​រាស្រ្ត​។ ក្នុង​លិខិតរបស់លោក​ វាន់ សំអឿន ​ផ្ញើ​ជូន​លោក​ ​ហេង​ សំរិន ប្រធាន​រដ្ឋសភា​ និងលោក កឹម ​សុខា អនុប្រធានទី​ ១ នៃរដ្ឋសភា នៅថ្ងៃ​ទី ​១៣ ខែ​ កុម្ភៈដែលផ្សព្វ​ផ្សាយដោយ​ស្ថាប័ន​រដ្ឋសភា​ បានសរសេរ​ថា មូលហេុត​ដែលខ្លួន​ លា​ចេញ​ពី​តំណែងនេះ ដោយសារលោកគ្មានឱកាស​បម្រើប្រទេស​ជាតិតាម​ឆ​ន្ទៈ​ និងបទ​ពិសោធ​ន៍​របស់ខ្លួន​ ។



ទាក់ទង​នឹង​បញ្ហានេះ​ លោក យឹម សុវណ្ណ ​អ្នកនំាពាក្យ​គណបក្ស​សង្គ្រោះជាតិ នៅ​មិនទាន់​ហ៊ានអត្ថា​ធិប្បាយ​យ៉ាង​ណា​នោះទេ​ ព្រោះលោកទើបតែទទួលព័ត៌មាននេះ ៕


© រក្សាសិទ្ធិដោយ thmeythmey.com