ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «សំបូរ, សម្បូរ, សម្បូ​ណ៍» មួយណា​ត្រឹមត្រូវ?
16, Feb 2015 , 7:52 am        
រូបភាព
ដោយ: ថ្មីៗ


មនុស្ស​ភាគច្រើន ច្រើនតែ​សរសេរ​ពាក្យ​នេះ​ជា «សំបូរ» ។ ប៉ុន្តែ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «សម្បូរ» ឬ «សម្បូ​ណ៍»។ពាក្យ​នេះ​មានន័យថា ពេញ​ពាស, បរិបូរ​ក្រៃពេក, គរគោគ។ ឧទាហរណ៍៖ ទឹកភ្លៀង​សម្បូរ, ស្រុក​សម្បូរ, សម្បូ​ណ៍​ហូរហៀរ។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com