ជាតិ
ព្រះពុទ្ធ៖ សេចក្ដី​មិន​ប្រមាទ ជា​ផ្លូវ​នៃ​សេចក្ដី​មិន​ស្លាប់
21, Nov 2016 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
ជាង ២៥០០ ឆ្នាំ​មកហើយ ដែល​ព្រះសម្មាសម្ពុទ្ធ បាន​សម្តែងធម៌ ទស្សនៈ ឬ​ឱវាទ ដើម្បី​ជា​គន្លឹះ​ក្នុងការ​រស់នៅ​របស់​ម​នុស្ស សម្រាប់​ឲ្យ​ពួកគេ​គិតពិចារណា។ ក្នុងចំណោម ទស្សនៈ​ជាច្រើន​របស់​ព្រះអង្គ ក៏មាន​ទស្សនៈ​មួយ​ដែល​ទ្រង់​សម្តែង​អំពី​គ្រោះ​ថា្នក់​នៅពេលដែល​មនុស្ស​មាន​សេចក្តី​ប្រមាទ​នៅក្នុង​ខ្លួន ពោលគឺ​ធ្វេស​ប្រ​ហេស​គ្រប់ពេល។ ការ​ធ្វេស​ប្រ​ហេស ការប្រមាទ ដែល​ព្រះពុទ្ធ​ត្រាស់​ថា ជា​ផ្លូវ​នៃ​សេចក្តីស្លាប់ ។

 

ព្រះសម្មាសម្ពុទ្ធ បាន​ត្រាស់​សម្តែង​ដល់​មនុស្ស​ទាំងឡាយ​យ៉ាងនេះ​ថា ៖« សេចក្ដី​មិន​ប្រមាទ ជា​ផ្លូវ​នៃ​សេចក្ដី​មិន​ស្លាប់ សេចក្ដី​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្ដីស្លាប់។ អ្នក​ដែល​មិន​ប្រមាទ​ហើយ​ឈ្មោះថា​មិន​ស្លាប់ អ្នក​ដែល​ប្រមាទ​ហើយ​ប្រៀបដូចជា​បុគ្គល​ដែល​ស្លាប់​ទៅហើយ។ បណ្ឌិត​ទាំងឡាយ​ដឹង​រឿងនេះ ដោយ​វិសេស​ហើយ ទើប​តាំងនៅ​ក្នុង​សេចក្ដី​មិន​ប្រមាទ រីករាយ​ក្នុង​សេចក្ដី​មិន​ប្រមាទ ត្រេកអរ​ក្នុង​ធម៌​ជាទី​គោចរ របស់​ព្រះ​អរិយៈ​ទាំងឡាយ បណ្ឌិត អ្នក​មិន​ប្រមាទ​ទាំងនេះ ជា​អ្នក​បាន​ឈាន​មាន​សេចក្ដី​ព្យាយាម​មានការ​ប្រឹងប្រែង​ជាប់​ជានិច្ច ជា​អ្នកប្រាជ្ញ តែង​ពាល់ត្រូវ​នូវ​ព្រះ​និព្វាន​ដែលជា​ឋាន​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ » ។    

© រក្សាសិទ្ធិដោយ thmeythmey.com