ជាតិ
សង្គមជាតិ
លោក ខេង ទី​តូ នឹងត្រូវ​ផ្ទេរដំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​នៅ​ថ្ងៃ១១ ឧសភា​នេះ
09, May 2015 , 5:37 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ កងរាជអាវុធហត្ថ នឹង​រៀបចំ​ពិធីផ្ទេរ​មុខដំណែង​លោក ខេង ទី​តូ អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៅជាមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិសាត់ជាផ្លូវការ នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ។ ហើយ​លោក អេង ហ៊ី នាយការិយាល័យ​អប់រំផ្សព្វផ្សាយ
នៃកង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសនឹង​ក្លាយជា​អ្នកនាំពាក្យ​ថ្មី​។



លោក ខេង ទី​តូ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗថា លោក​នឹងកាន់ដំណែ​ងជាមេបញ្ជាកា​រកងរា​ជអាវុធហត្ថខេ​ត្ត​ពោធិ​សា​ត់​ជា​​ផ្លូវកា​រ ក្រោ​យ​ពីពិធីប្រកា​សផ្ទេរដំណែ​ង ដែ​លនឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០១៥ នៅ​ទីបញ្ជាការដ្ឋាន​កង​រាជអាវុធ​ហត្ថខេត្តពោធិសាត់។ ហើយ​ថា លោ​ក អេង ហ៊ី នាយ​ការិយាល័​យ​អប់រំ ផ្សព្វផ្សាយ នឹង​​ក្លាយជា​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ថ្មី។​

«លោក អេង ហ៊ី នាយការិយាល័យ​អប់រំ ផ្សព្វផ្សាយ នឹង​ជា​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ ហើយ​ខ្ញុំ​នឹង​កាន់​ទៅកាន់​តួនាទី​ថ្មី ជា​មេបញ្ជាការ​នៅ​ខេត្តពោធិសាត់»។ នេះ​ជា​បញ្ជាក់​របស់​អ្នកនាំពាក្យ​ប៉េអឹម លោក ខេង ទី​តូ។

លោក ខេង ទី​តូ នឹង​ជំនួស​ធ្វើជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិសាត់ ជំនួយ​លោក អន សុខុន ដែល​ត្រូវ​បានស្នើ​តែងតាំង​ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស៕




© រក្សាសិទ្ធិដោយ thmeythmey.com