កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ កែវ សុខផេង ផ្ទេរពីបឹងកេតទៅភ្នំពេញក្រោនក្នុងតម្លៃបិទជិត
× ខ្សែប្រយុទ្ធ កែវ សុខផេង ដែលមានភាពលេចធ្លោរខ្លាំងនៅក្នុងឈុត U-23 និងឈុតជម្រើសជាតិ នារយៈពេលចុងក្រោយនេះ បានផ្ទេរចេញពីក្លិបបឹងកេតអង្គរទៅកាន់ក្លិបភ្នំពេញក្រោនក្នុងតម្លៃសម្ងាត់មួយ។ នេះបើតាមការផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបឹងកេតអង្គរនាថ្ងៃទី២៣ ខែមិថុនា នេះ។
កែវ សុខផេង អាយុ២៣ឆ្នាំ គឺជាប្អូនប្រុសបង្កើតរបស់ កែវ សុខងន ដែលមានដើមកំណើតនៅខេត្តក្រចេះ។ សុខផេង បានលេងឲ្យក្លិបបឹងកេតតាំងពីឆ្នាំ២០១២ និងបានរួមចំណែកជួយឲ្យក្លិបឈ្នះពានលីកកំពូលក្នុងរដូវកាលនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com