ពីនេះ ពីនោះ
« រំលស់ និង រម្លស់»ជា​ពាក្យ​ត្រឹមត្រូវ ឯ​«រំ​លោះ និង​ពាក្យ រំ​លួស» មិន​ត្រឹមត្រូវ
25, Oct 2015 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន តែងតែ​សរសេរ​ពាក្យ​នេះ​ខុស​ដោយ​មិនដឹងថា​ពាក្យ​ណាមួយ ឬ​ពាក្យ​មួយណា​ត្រឹមត្រូវ​នោះទេ។ បើតាម​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​គឺអាច​សរសេរ​បាន​ពីរ សរសេរ​ជា «រំលស់» ឬ «រម្លស់» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​កិរិយាសព្ទ​មានន័យថា ធ្វើ​ឲ្យ​រលស់, ឲ្យ​ថយ​ចំនួន។ ឧទាហរណ៍៖ រម្លស់ទ្រព្យ, រំលស់​ទុក្ខ,...៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com