ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «រដ្ឋ ជាតិ មាតុភូមិ»មាន​អត្ថន័យ​យ៉ាងដូចម្តេច?
18, Jul 2015 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
• រដ្ឋ ៖ មានន័យថា​សហគមន៍​របស់​មនុស្ស ដែលមាន​ច្បាប់​ជា​មូលដ្ឋាន ហើយ​ច្បាប់​ដែល​ធំជាងគេ គឺ​រដ្ឋធម្មនុញ្ញ។ សមាជិក​របស់​រដ្ឋ គេ​ហៅថា​ពលរដ្ឋ។ ពលរដ្ឋ​ទាំងឡាយ មិន​ត្រឹមតែ​គោរព​ច្បាប់​ទេ គឺ​ត្រូវ​នាំគ្នា​ជួយ​ស្ថាបនា​ច្បាប់​ថែមទៀត នៅ​ក្នុងន័យនេះ ពាក្យ​រដ្ឋ​សំដៅលើ​អាជ្ញាធរ​នយោបាយ​តែម្តង ដែលមាន​បណ្តុំ​រវាង​អង្គការ​បី នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ។



• ជាតិ ៖ មានន័យថា​សហគមន៍​របស់​មនុស្ស ដែលមាន​សញ្ជាតិ​ដូចគ្នា។ ជាតិ​ពុំមែន​រដ្ឋ​ទេពី​ព្រោះ ជាតិនីមួយៗអាច​ប្តូរ​រដ្ឋ​បាន​តាមចិត្ត​របស់គេ ហើយ​រដ្ឋ​គ្រាន់តែ​ជា​ច្បាប់​គ្រប់គ្រង​ជាតិ​តែប៉ុណ្ណោះ។

• មាតុភូមិ ៖ ពាក្យ​មាតុភូមិ​គ្មានអ្វី​ក្រៅពី​ពាក្យ​ជាតិ​ទេ ប៉ុន្តែ​ពាក្យ​មាតុភូមិ​មានន័យថា​ជាតិ​ដែលជា​ទីស្រលាញ់។ ដូច្នេះ​មាតុភូមិ គឺជា​សហគមន៍ ដែល​នាំគ្នា​ស្រលាញ់​ក្នុង​ផ្លូវ​មនោសញ្ចេតនា។



© រក្សាសិទ្ធិដោយ thmeythmey.com