ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ុំ សំអាន ថា អាចនឹងមានការចាប់ខ្លួនលោក ពេលត្រឡប់ពីអាមេរិក
× តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាងថា ដំណើររបស់ខ្លួនទៅអាមេរិក មិនមែនខ្លាចរដ្ឋាភិបាលកម្ពុជា ចាប់ខ្លួនលោកពាក់ព័ន្ធនឹងបញ្ហាផែនទីនោះឡើយ។ លោកថា លោកទៅសហរដ្ឋអាមេរិក ក្នុងគោលបំណង ជួបអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងទៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង New York សហរដ្ឋអាមេរិក ដើម្បីរកមូលហេតុដែលអង្គការសហប្រជាជាតិរកផែនទីកម្ពុជាមិនឃើញ។ លោកតំណាងរាស្ត្រដែលល្បីល្បាញខាងតវ៉ារឿងព្រំដែនរូបនេះ នឹងត្រឡប់មកកម្ពុជាវិញ បើទោះបីជា លោកយល់ថា អាជ្ញាធរកម្ពុជា អាចនឹងចាប់ខ្លួនលោកក៏ដោយ។ លោក និយាយបែបនេះ ដោយសារតែប្រសាសន៍របស់លោក ហ៊ុន សែន ដែលបញ្ជាឲ្យអាជ្ញាធរចាត់វិធានការអ្នកដែលចោទរដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយ។
សូមស្តាប់ប្រសាសន៍ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលឆ្លើយនឹងសំណួររបស់លោក ជា ធីរិទ្ធ ការីនិពន្ធសារព័ត៌មានថ្មីៗ ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
© រក្សាសិទ្ធិដោយ thmeythmey.com