ពីនេះ ពីនោះ
ភេ​ខ្លួន​រលោង​មានវត្តមាននៅ​ខេត្តក្រចេះ និង​មណ្ឌលគិរី
24, Oct 2015 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ

ភិនភាគ៖ ភេ​ខ្លួន​រលោង​មាន​ប្រវែង​ក្បាល-ដងខ្លួន ៥២-៧៦ ស.ម ប្រវែង​កន្ទុយ ៤០-៤៥ស.ម និង​មាន​ទម្ងន់​ពី ៧-១១គ.ក។ វា​មាន​ទំហំ និង​ពណ៌​ប្រហាក់ប្រហែល​ទៅនឹង​ភេ​ក្បាល​សំប៉ែត​ដែរ។ លក្ខណៈ​ដែល​ខុសគ្នា​នោះ​ត្រង់​ថា ភេ​ខ្លួន​រលោង​មាន​ដងខ្លួន​រលោង​រាបស្មើ និង​មាន​កន្ទុយ​សំប៉ែត។ បំពង់ក បបូរមាត់​លើ ថ្ពាល់ ក និង​ទ្រូង​មាន​ពណ៌​លឿង​ស្រាល។



ជីវសាស្ត្រ៖ ប្រភេទ​នេះ​មាន​រស់​នៅតាម​តំបន់​ដី​វាលទំនាប​ដូចជា​នៅតាម​មាត់ពាម​ទន្លេ មាត់ទន្លេ​ព្រៃកោងកាង ស្ទឹង បឹង និង​អូរ។ ភេ​ខ្លូន​រលោង​នេះ​រស់នៅ​ជា​ក្រុមគ្រួសារ​ដែលមាន​មេបា និង​កូន​របស់​វា​ដូច​ប្រភេទ​ភេ​ដទៃទៀត​ដែរ។ ពួកវា​តែងតែ​រួបរួមគ្នា​ជាច្រើន​ក្រុម​ក្នុង​ការរក​ចំណី​ដែលជា​វិធី​មាន​ប្រសិទ្ធិភាព​បំផុត។ មនុស្ស​ជា​ញឹកញាប់​តែងតែ​ចិញ្ចឹមសត្វ​ភេ​នេះ ដើម្បី​ឲ្យ​វា​ចាប់​ត្រី។ ចំណីអាហារ ទីកន្លែង​លាក់ខ្លួន និង​ការបន្ត​ពូជ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ភេ​ក្បាល​សំប៉ែត​ដែរ។

រប៉ាយ​រស់នៅ៖ ប្រភេទ​សត្វ​នេះ​មាន​វត្តមាន​នៅក្នុង​ខេត្តក្រចេះ ព្រែក​ទាល់ (ឋបនីយ​ជីវៈ​មណ្ឌល​បឹង​ទន្លេសាប) និង​កោះ​ញែក​នៅក្នុង​ខេត្តមណ្ឌលគិរី។ វាជារឿយៗត្រូវបាន​គេ​ប្រទះឃើញ​ផងដែរ​នៅតាម​សួនសត្វ។ គេ​ក៏បាន​រកឃើញ​វត្តមាន​វា​ផងដែរ​នៅក្នុង​ប្រទេស​ប៉ា​គឺ​ស្ថាន និ​ឥណ្ឌា រហូតដល់​តំបន់​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍។

ស្ថានភាព​អភិរក្ស៖ ភេ​ខ្លួន​រលោង​ជា​ប្រភេទ​មាន​ដោយ​បង្គួរ និង​បាន​ចុះបញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះ​នៅលើ​ពី​ភព​លោក ដោយសារ​ការបំផ្លិចបំផ្លាញ​ទី​ជ​ម្រោ​ក ការ​បរបាញ់ ដើម្បី​យក​សំណាក​ធ្វើ​ពាណិជ្ជកម្ម៕



© រក្សាសិទ្ធិដោយ thmeythmey.com