ពីនេះ ពីនោះ
តើ​ពាក្យ «សង្សា, សង្សារ» មួយណា​ត្រូវ?
24, Oct 2015 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​មួយចំនួន​នៅតែ​សរសេរ​ពាក្យ​នេះ​មិនត្រូវ ខ្លះ​សរសេរ​បញ្ចប់​ដោយ​ព្យញ្ជនៈ«រ» ខ្លះទៀត​អះអាងថា​ពាក្យ​នេះ​គ្មាន​ព្យញ្ជនៈ«រ»ទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​សរសេរ​ជា«សង្សារ» គឺមាន​ព្យញ្ជនៈ«រ» ពាក្យ​នេះ​ជា​នាម មានន័យថា ដំណើរ​អន្ទោល​ទៅមក, ដំណើរ​អន្ទោលកើតស្លាប់​មិន​ឈប់​មិន​សម្រាក។ ឧទាហរណ៍៖ សង្សារ​របស់​ពួក​ពាល វែងឆ្ងាយ​ឥត​អ្វី​ប្រៀប។



ប៉ុន្តែ ខ្មែរ​យើង​ច្រើន​ប្រើពាក្យ​នេះ​សំដៅ​សេចក្តី​ថា «ស្ត្រី​ជា​គូ​កំសត់, ស្ត្រី​ជា​សហាយស្មន់»។ ឧទាហរណ៍៖ ស្រី​នុ៎ះ​ជា​សង្សារ​របស់គេ។

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com