ពីនេះ ពីនោះ
តើ​ពាក្យ «សា​ហាយ, សហាយ» មួយណា​ត្រូវ?
21, Oct 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ស្ទើរ​គ្រប់គ្នា​តែងតែ​សរសេរ​ពាក្យ​នេះ​តាម​ភាសា​និយាយ គឺ​សរសេរ​ជា«សា​ហាយ»ដែលជា​ពាក្យ​ខុស​ទៅវិញ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​សរសេរ​ជា «សហាយ»។ ពាក្យ​នេះ​ជា​នាម​មានន័យថា មិត្តសម្លាញ់, អ្នក​ដែល​ទៅ​ឬ​មកជា​មួយ, អ្នក​ជូន, អ្នក​កំដរ, គ្នា។ ល។ ប្រើ​ជា​កិរិយាសព្ទ​មានន័យថា សហាយ​នឹង​គ្នា ដើរហើរ​នឹង​គ្នា ខូចកា​ចនឹង​គ្នា។ ល។

 
ខ្មែរ​ច្រើន​ប្រើពាក្យ​នេះ​សំដៅ​សេចក្តី​ផ្សេង​ថា៖ «បុរស​ស្ត្រី​ដែល​ដើរហើរ ឬ​ដែល​ខូចកា​ចនឹង​គ្នា មានន័យថា មាន​សហាយ មាន​ស្រី​ឬ​មាន​ប្រុស​ជា​អ្នកប្រព្រឹត្ត​ស្មន់អន្ធករ​នឹក​គ្នា»៕ 
 
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com