ពីនេះ ពីនោះ
តើ​ពាក្យ «ទុន, ទន់» ប្រើ​ខុសគ្នា​យ៉ាងដូចម្តេច?
22, Oct 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​នៅតែ​ប្រើពាក្យ​នេះ​ខុស​ដោយ​មិនដឹងថា ពាក្យ​មួយណា​សម្រាប់​ប្រើ​ក្នុងន័យ​ណាមួយ​នៅឡើយ​ទេ។ បើតាម​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ខុសគ្នា​យ៉ាង​ដូច្នេះ៖


- ពាក្យ «ទុន» ជា​នាម​មានន័យថា ប្រាក់​ដើម, របស់​ដើម គឺ​ប្រាក់​ឬ​របស់​សម្រាប់​ចាយ, សម្រាប់​ប្រើ​ប្រកប​កិច្ចការ ឲ្យ​ចម្រើន​ប្រយោជន៍​ឡើង។ ឧទាហរណ៍៖ ដើមទុន, ខាត​ទុន​ឬ​ខាតដើម។ ល។ 
 
- ពាក្យ «ទន់» ជា​គុណនាម​មានន័យថា ទី​នៃ​ពី​រឹង គឺ​ដែល​បត់បែន, ពត់, ច្របាច់​ច្របល់​បាន មិន​បាក់​មិន​បែក។ ឧទាហរណ៍៖ សាច់​ទន់, សក់​ទន់។ ល៕ 
 
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com