ពីនេះ ពីនោះ
ការបកស្រាយ​អំពី​មូលហេតុ​នាំឱ្យ​កូន​កើតមក​មាន​ជំងឺ​មិន​គ្រប់ទឹក
25, Oct 2015 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ

ធម្មតា​កោសិកា​របស់​មនុស្ស​យើងម្នាក់ៗសុទ្ធ​តែមាន​ក្រូម៉ូសូម​ចំនួន២៣គូ។ ក្រូម៉ូសូម​មួយ​ក្នុងគូៗចេញពី​ម្តាយ និង​មួយទៀត​ចេញ​ឪពុក។



ជំងឺ​កូន​កើតមក​មិន​គ្រប់ទឹក​កើតឡើង​បាន​នៅពេលដែល​មានការ​បំបែក​កោសិកា​មិនធម្មតា​ដែលមាន​ក្រូម៉ូសូម​តែ ២១គូ។ ការ​បំបែក​កោសិកា​មិនធម្មតា​នេះ​បណ្តាលឱ្យ​ហ្សែ​ន​ដែល​ទទួលបាន​ក៏​មិនធម្មតា​ដែរ ជាពិសេស​ការឆ្លុះ​បញ្ជាក់​អំពី​លក្ខណៈ​ទូទៅ និង​បញ្ហា​នៃ​ការលូតលាស់​បែប​មិន​គ្រប់ទឹក​តែម្តង។ រាល់​ការប្រែប្រួល​មួយ​ក្នុងចំណោម​ការប្រែប្រួល​នៃ​ហ្សែ​ន​ខាងក្រោម​នេះ​សុទ្ធតែ​អាច​នាំឱ្យ​កូន​កើតមក​មាន​ជំងឺ​មិន​គ្រប់ទឹក​ទាំងអស់៖

    Trisomy 21៖ ប្រហែល ៩៥ភាគរយ​ហើយ​ដែល​ជំងឺ​មិន​គ្រប់ទឹក​បណ្តាលមកពី Trisomy 21 មានន័យថា កូន​ដែល​កើតមក​មាន​ក្រូម៉ូសូម​ដែល​ផ្តល់​ដោយ​ឪពុកម្តាយ​មានតែ២១គូ​ប៉ូ​ណ្ណោះ​ក្នុង​កោសិកា​ទាំង​អស់នៃ​រាងកាយ។ រឿងនេះ​បណ្តាលមកពី​ការ​បំបែក​កោសិកា​មិនធម្មតា​ក្នុងពេល​រីក​ចម្រៀន​នៃ​កោសិកា​មេជី​វិត​ឈ្មោល ឬ​ញី។

    Mosaic Down Syndrome៖ នេះ​ជា​ទម្រ​ង​ដ៏​កម្រ​មួយ​នៃ​ជំងឺ​មិន​គ្រប់ទឹក វា​គឺជា​ករណី​ដែលមាន​កោសិកា​មួយចំនួន​ប៉ុណ្ណោះ​ផ្ទុក​ក្រូម៉ូសូម២១គូ។ រឿងនេះ​បណ្តាលមកពី​ការ​បំបែក​ខ្លួន​មិនធម្មតា​ក្រោយពី​មេជី​វិត​ទាំងពីរ​លាយ​ចូលគ្នា​រួច។

    Translocation Down Syndrome៖ ករណី​ជំងឺ​មិន​គ្រប់ទឹក​នេះ​ក៏​អាច​កើតឡើង​នៅពេល​ផ្នែក​មួយ​នៃ​ក្រូម៉ូសូម២១ ទៅជា​ភ្ជាប់​ចូលទៅក្នុង​ក្រូម៉ូសូម​ផ្សេង​មួយទៀត​មុនពេល ឬ​ក្នុងពេល​មាន​ផ្ទៃពោះ។ ក្មេង​មាន​ជំងឺ​បែបនេះ​គឺមាន​ក្រូម៉ូសូម​ចម្លង ២១ ប៉ុន្តែ​វា​ក៏មាន​ក្រូម៉ូសូម​បន្ថែម ២១មួយទៀត​ផងដែរ។

យើង​មិនទាន់​ដឹងថា​មាន​កត្តាបរិស្ថាន ឬ​អាកប្បកិរិយា​ណាមួយ​ច្បាស់លាស់​ដែលនាំឱ្យ​កើត​ជំងឺ​មិន​គ្រប់ទឹក​ឡើយ។

ភាគច្រើន ជំងឺ​មិន​គ្រប់ទឹក​មិនមែនជា​ជំងឺតពូជ​ឡើយ។ វា​បណ្តាលមកពី​កំហុស​ក្នុងការ​បំបែក​កោសិកា​ក្នុងពេល​រីកចម្រើន​មេជី​វិត​ញី ឈ្មោល ឬ​អំប្រ៊ីយ៉ុង។
Translocation Down Syndrome គឺជា​ទម្ងន់​មិនធម្មតា​តែមួយគត់​ដែល​អាច​ចម្លង​ពី​ឪពុកម្តាយ​ទៅ​កូន    បាន។ ទោះបីជា​យ៉ាងនេះ​ក្តី មាន​ក្មេង​មិន​គ្រប់ទឹក​ប្រហែល៤ភាគរយ​ប៉ុណ្ណោះ​ដែលមាន​ទម្រង់​ប្រភេទ​នេះ។ ហើយ​មាន​ប្រហែល១ភាគបី​ប៉ុណ្ណោះ​ដែល​ចម្លង​ពី​ម្តាយ​ឪពុក​ពួកគេ៕

ប្រែ​សម្រួល​ដោយ៖ វេជ្ជ. ម៉េង សុខ​សៀន
ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com