ពីនេះ ពីនោះ
តើ​មនុស្ស​ស្រី​ច្រើនតែ​ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវភេទ​អ្វី​ខ្លះទៅ?
24, Oct 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

បញ្ហា​ផ្លូវភេទ​មួយចំនួនធំ​មាន​ឬ​សគល់​ចេញពី​ចិត្ត​របស់​មនុស្ស​តែម្តង។ ស្ថិតក្នុង​ករណីបែបនេះ អាថ៌កំបាំង​ដើម្បីអោយ​ទទួលបាន​ការ​រួមភេទ​ដែល​ល្អ​នោះ​អាច​នឹង​កប់​ជាប់​ជ្រៅ​នឹង​បញ្ហា​ដើមចម​មួយ​ឬ ច្រើន​ដូចខាងក្រោម​នេះ៖



    ស្ត្រេ​ស
    ការបំពាន​ខាង​ផ្លូវចិត្ត
    បាក់​ទឹកចិត្ត
    បញ្ហា​នឹង​រូបសម្បត្តិ និង​ការពេញចិត្ត​ចំពោះ​ខ្លួនឯង

ស្ត្រី​ភាគច្រើន​តែមាន​អារម្មណ៍​ផ្លូវភេទ​មិនបាន​ពេញលេញ​ទេ ហើយ​បញ្ហា​ដែល​កើតមាន​ចំពោះ​រឿងនេះ​ជា​ញឹកញាប់​នោះ​មានដូចជា៖

មិនអាច​ទទួលបាន​ចំណុចកំពូល​ក្នុងពេល​រួមភេទប្រហែលជា​អ្នក​មិន​ធ្លាប់​ទទួលបាន​អារម្មណ៍​ស្រើបស្រាល ឬ​ការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​មួយ​ផង​មើលទៅ។ ចំពោះ​មូលហេតុ​របស់​វា​អាច​ដោយសារតែ​កង្វះ​អ័រម៉ូន ឬ​ការវះកាត់​បណ្តាលអោយ​ខូច​សរសៃប្រសាទ​ជាដើម។ ម្យ៉ាងវិញទៀត វា​ទាក់ទង​នឹង​អារម្មណ៍​របស់​នាង​តែម្តង ដូចជា​ស្ត្រេ​ស​ខ្លាំងពេក ឬ​ផ្តោត​សំខាន់​តែ​បំពេញចិត្ត​អោយដៃ​គូ។

ខ្សោយ​ចំណង់​ផ្លូវភេទ
អ្នក​ប្រហែលជា​បាត់បង់​អារម្មណ៍​ចង់​រួមភេទ​ច្រើនណាស់​មើលទៅ ហើយក៏​ប្រហែលជា​មិន​ទាំង​ធ្លាប់​ស្រមើស្រមៃ​អំពី​ការរួម​ភេទ​ទៀត។ ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​អាចជា​រឿង​ត្រូវ​ស្រាវជ្រាវ​បន្ថែម ប៉ុន្តែ​ការ​កង្វះ​ចំណង់​នេះ​អាច​បណ្តាលមកពី​ការ​រ៉ាំ​ង​រដូវ, បាក់​ទឹកចិត្ត ឬ​កត្តា​ផ្លូវចិត្តផ្សេងៗ ឬ​កង្វះ​ទឹករំអិល​ពេល​រួមភេទ។

ឈឺ​ពេល​រួមភេទ
ការ​រួមភេទ​មិនគួរណា​ធ្វើអោយ​ឈឺចាប់​ឡើយ។ បញ្ហា​នៃ​ការឈឺចាប់​មាន​ច្រើនណាស់​ដែល​អាចធ្វើអោយ​ការ​សូក​បញ្ចូល​លិង្គ​ទៅជា​ឈឺចាប់​ខ្លាំង​បាន​ដូចជា Vaginisms ឬ​ការ​រឹង​ជាប់​របស់​សាច់ដុំ​នៅ​ប្រដាប់ភេទ ដែលជា​ហេតុនាំអោយ​លិង្គ​ពិបាក និង​មិនអាច​សូក​ទៅក្នុង​ទ្វារមាស​បាន។ នៅពេល​សិច​ទៅជា​ការឈឺចាប់​ហើយ ការបង្ក​រោគ​នៅ​ទ្វារមាស​អាចជា​ដើមហេតុ​របស់​វា។ ជំងឺ​ផ្សេងទៀត​ដូចជា​ទ្វារមាស​ស្នើ​ង​ក្រោយពី​រ៉ាំ​ង​រដូវ ឬ​វះកាត់​ហើយក៏​ធ្វើអោយ​ឈឺចាប់​ក្នុងពេល​រួមភេទ​ដែរ។

បញ្ហា​ជំងឺ​ដែល​អាច​កើតមាន
ជំងឺ​ខ្លះ​ដែល​អាចធ្វើអោយ​អសមត្ថភាព​ផ្លូវភេទ​បាន​មានដូចជា ការ​របួស​នៅ​អាង​ត្រគាក ឬ​វះកាត់ (កាត់​ស្បូន​ចោល ឬ​សម្រាលកូន​ដោយ​វះកាត់), លំហូរ​ឈាម​ទៅ​សរីរាង្គ​មិនល្អ, បញ្ហា​នៃ​ការផលិត​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន និង​តេ​ស្តូ​ស្តេ​រ៉ូ​ន, ការបង្ក​រោគ​នៅ​ទ្វារមាស ឬ​ប្លោក​ក​នោម​ឬ ថ្នាំ​ដែល​ប្រើ​ព្យាបាល​ជំងឺផ្សេង។ ពេល​អ្នកយក​រឿងនេះ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី គាត់​ប្រហែលជា​ផ្តល់នូវ​ថ្នាំ​ព្យាបាល​ជំងឺ​ដែល​អាច​សង្គ្រោះ​ដល់​ផ្លូវភេទ​បាន​ដូចជា ថ្នាំ Viagra ឬ​ក្រែ​ម​ជាតិ​តេ​ស្តូ​ស្តេ​រ៉ូ​ន។ បើសិនជា​ទ្វារមាស​មិនមាន​លក្ខណៈ​ល្មម​និង​លិង្គ​របស់​ដៃគូ​ទេ អ្នក​គួរតែ​ប្រើ​វិធី​ហាត់ប្រាណ​ដើម្បី​គ្រប់គ្រង​សាច់ដុំ (លំ​ហាត់ប្រាណ Kegel) បន្ថែម។ ការវះកាត់​ទ្វារមាស​គួរតែ​ជា​ជម្រើស​ចុងក្រោយ​សម្រាប់​ជីវិត​ក្នុងករណី​វិធីសាស្ត្រផ្សេងៗមិន​ទទួលបាន​លទ្ធផល។ ការវះកាត់​មិន​ត្រឹមតែ​ជា​របៀប​ព្យាបាល​ដែលមាន​ឥទ្ធិពល​ខ្លាំង​ទេ តែ​វា​ពិតជា​អាចធ្វើអោយ​ខូច​សរសៃប្រសាទ និង​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ទឹករំអិល​ពី​ធម្មជាតិ, អារម្មណ៍ និង​ភាព​ស្រើបស្រាល​របស់​ស្ត្រី។ លុះត្រាតែ​គ្រូពេទ្យ​រកឃើញ​មាន​បញ្ហាសំខាន់​ណាមួយ​កើតមាន​លើ​សាច់ដុំ​ទ្វារមាស​ឬ ការ​ប្រ​លាត់​ទ្វារមាស​ចេញមកក្រៅ ការវះកាត់​ទ្វារមាស​ដើម្បី​ព្យាបាល​គួរតែ​ជា​រឿង​ត្រូវធ្វើ៕

ផ្តល់​សិទ្ធិ​ដោយ​ ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com