ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការបោះឆ្នោត​ដក​លោក កឹម សុខា៖ ប្រធានរដ្ឋសភា ប្រាប់​ទៅ​កូរ៉ុម​ថា​សុំ​គូស ធ្វើ​ម៉េច​ព្រម
30, Oct 2015 , 11:10 pm        
រូបភាព
ដោយ: ថ្មីៗ
សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង៦៨រូប បាន​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី១រដ្ឋសភា។ នៅ​មុនពេល​បោះឆ្នោត​ដក​លោក កឹម សុខា ចេញពី​រដ្ឋសភា​នោះ ប្រធានរដ្ឋសភា​លោក ហេង សំរិន បាន​ប្រាប់​ទៅ សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការគួ​ស​នៅក្នុង​រង្វង់«យល់ព្រម»ដក​លោក កឹម សុខា។


 
ប្រធានរដ្ឋសភា​លោក ហេង សំរិន បាន​ប្រាប់​ទៅ​កូ​រ៉ុម​ទាំង៦៨ យ៉ាង​ដូច្នេះ​ថា៖«ការបោះឆ្នោត​នេះ​សម្ដេច ឯកឧត្តម លោកជំទាវ ត្រូវ​គូស​ក្នុង​ប្រអប់​តែមួយ ដែល​សម្ដេច ឯកឧត្តម លោកជំទាវ​ពេញចិត្ត។ អ៊ីចឹង​ហើយ​សុំ​គូស​ថា ធ្វើ​ម៉េច​ព្រម(រង្វង់​យល់ព្រម)  កុំ​លេង​ថា​មិនមាន លេង​មិន​ព្រម។មានពេលខ្លះ​មាន​បោះឆ្នោត​ច្រឡំ​ហើយ ថា​មិន​ព្រម បានន័យថា មិនបាន​ដក។ បានន័យថា យើង​មើលទៅ​ព្រម​ហ្នឹងហើយ​បោះ​ឲ្យ​ចំ​អា​ព្រម ដែល​យើង​ពេញចិត្ត»។
 

Tag:
 លោក កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com