ជាតិ
នយោបាយជាតិ
ករណីវាយដំអ្នកតំណាងរាស្ត្រ មានមនុស្ស៣នាក់ចូលសារភាព
× ក្រសួងមហាផ្ទៃនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកានេះ បានប្រកាសឲ្យដឹងថា ជនដៃដល់បីនាក់ដែលបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចូលបង្ហាញខ្លួនចំពោះមុខគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត។
យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជនសារភាពទាំងបីនាក់នោះ មានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ម៉ៅ ហឿន អាយុ៣៤ឆ្នាំ រស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង និង សុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមនីតិវិធី គណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត ករណីរបួសស្នាមលើអ្នកតំណាងរាស្ត្រ នឹងចាត់វិធានការបញ្ជូនជនសារភាពទាំងនោះ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com